ពេលនោះ មុនពេលពួកគេស្រែកហៅ យើងនឹងឆ្លើយ ខណៈដែលពួកគេកំពុងតែនិយាយនៅឡើយ យើងនឹងស្ដាប់។
កិច្ចការ 8:29 - ព្រះគម្ពីរខ្មែរសាកល ព្រះវិញ្ញាណមានបន្ទូលនឹងភីលីពថា៖ “ចូរចូលទៅកៀកនឹងរទេះសេះនោះចុះ”។ Khmer Christian Bible ព្រះវិញ្ញាណមានបន្ទូលប្រាប់លោកភីលីពថា៖ «ចូរទៅឲ្យកៀករទេះសេះនោះចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះវិញ្ញាណមានព្រះបន្ទូលទៅលោកភីលីពថា៖ «ចូលទៅកៀកនឹងរទេះសេះនោះទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ ព្រះវិញ្ញាណទ្រង់មានបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ អាល់គីតាប រសអុលឡោះមានបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។ |
ពេលនោះ មុនពេលពួកគេស្រែកហៅ យើងនឹងឆ្លើយ ខណៈដែលពួកគេកំពុងតែនិយាយនៅឡើយ យើងនឹងស្ដាប់។
នៅពេលពេត្រុសនៅតែសញ្ជឹងគិតអំពីនិមិត្តនោះ ព្រះវិញ្ញាណមានបន្ទូលនឹងគាត់ថា៖ “មើល៍! មានបុរសបីនាក់កំពុងតាមរកអ្នក!
ព្រះវិញ្ញាណមានបន្ទូលឲ្យខ្ញុំចេញដំណើរជាមួយពួកគេដោយឥតស្ទាក់ស្ទើរឡើយ។ ពេលនោះ បងប្អូនទាំងប្រាំមួយនាក់នេះក៏ទៅជាមួយខ្ញុំដែរ ហើយចូលទៅក្នុងផ្ទះរបស់ម្នាក់នោះ។
គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូល ចងដៃចងជើងខ្លួន រួចនិយាយថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលដូច្នេះ: ‘ពួកយូដានៅយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ’”។
នៅពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា ប៉ូលក៏និយាយមួយពាក្យទៀតថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងដល់ដូនតារបស់អ្នករាល់គ្នា តាមរយៈព្យាការីអេសាយត្រូវហើយ
មានទូតសួគ៌របស់ព្រះអម្ចាស់ប្រាប់ភីលីពថា៖ “ចូរក្រោកឡើង ធ្វើដំណើរឆ្ពោះទៅខាងត្បូង តាមផ្លូវដែលចុះពីយេរូសាឡិមទៅកាសាចុះ”។ កន្លែងនោះជាទីរហោស្ថាន។
នៅពេលរត់ទៅ ភីលីពក៏ឮលោកកំពុងអានគម្ពីរព្យាការីអេសាយ គាត់ក៏សួរថា៖ “តើលោកយល់អ្វីដែលលោកកំពុងអានឬទេ?”។
នៅពេលពួកគេឡើងពីទឹកមក ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ឆក់យកភីលីពទៅបាត់ ហើយមហាតលិកនោះក៏លែងឃើញគាត់ទៀត។ ប៉ុន្តែលោកបន្តដំណើរទៅទាំងអរសប្បាយ។
ទោះបីជាយ៉ាងណាក៏ដោយ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពទាំងអស់នេះ ទាំងចែកដល់ម្នាក់ៗរៀងៗខ្លួន តាមដែលព្រះអង្គសព្វព្រះហឫទ័យ។
យ៉ាងណាមិញ ព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងបញ្ចប់នឹងមានអ្នកខ្លះដកខ្លួនចេញពីជំនឿ ដោយស្ដាប់តាមវិញ្ញាណបោកប្រាស់ និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
ដោយហេតុនេះ ដូចដែលព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ