Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:30 - ព្រះគម្ពីរខ្មែរសាកល

30 នៅពេល​រត់ទៅ ភីលីព​ក៏​ឮ​លោក​កំពុង​អាន​គម្ពីរ​ព្យាការី​អេសាយ គាត់​ក៏​សួរថា​៖ “តើ​លោក​យល់​អ្វីដែល​លោក​កំពុង​អាន​ឬទេ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 នៅពេល​រត់​ទៅ​ទាន់​រទេះ​សេះ​នោះ​ លោក​ភីលីព​ក៏​ឮ​គាត់​កំពុង​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដូច្នេះ​លោក​ភីលីព​ក៏​សួរ​ថា៖​ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ដែរ​ឬ​ទេ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 លោក​ភីលីព​ក៏​រត់​ចូល​ទៅ ហើយ​ឮ​មន្រ្តី​នោះ​កំពុង​អាន​គម្ពីរ​ហោរា​អេសាយ។ លោក​ភីលីព​សួរ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ត្រី​អេត្យូ‌ពី​អាន​គម្ពីរ​ព្យាការី​អេសាយ លោក​ភីលីព​សួរ​មន្ត្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ដ្រី​អេត្យូ‌ពី​អាន​គីតាប​ណាពី​អេសាយ លោក​ភីលីព​សួរ​មន្ដ្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




កិច្ចការ 8:30
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​រត់ទៅ​តាម​ផ្លូវ​នៃ​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ពង្រីក​ចិត្ត​របស់ទូលបង្គំ​។


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


អស់អ្នក​ដែល​ឮ​ព្រះបន្ទូល​នៃ​អាណាចក្រ​របស់ព្រះ ហើយ​មិន​យល់ មេអាក្រក់​ក៏​មក​កញ្ឆក់​យក​អ្វី​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​ចិត្ត​របស់​អ្នកនោះ​។ នេះ​ជា​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​នៅក្បែរ​ផ្លូវ។


រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់​។ អ្នកនោះ​ពិតជា​បង្កើតផល គឺ​ខ្លះ​បង្កើត​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប”។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖​“តើ​អ្នករាល់គ្នា​យល់​សេចក្ដី​ទាំងអស់​នេះ​ឬទេ​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “បាទ យល់​ហើយ”។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស​មក ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​ស្ដាប់ ហើយ​យល់​ចុះ


“កាលណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស’ ​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ដានីយ៉ែល ឈរ​នៅ​ទីវិសុទ្ធ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​——


“កាល​ណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស ’ ​ឈរ​នៅ​កន្លែងដែល​មិន​គួរ​ឈរ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​——ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាហារ​របស់ខ្ញុំ គឺ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក និង​បង្ហើយ​ការងារ​របស់​ព្រះអង្គ​។


អ្នករាល់គ្នា​ស្រាវជ្រាវ​គម្ពីរ ពីព្រោះ​អ្នករាល់គ្នា​គិតថា ក្នុង​គម្ពីរនោះ​មាន​ជីវិតអស់កល្បជានិច្ច​។ តាមពិត គឺ​គម្ពីរ​នោះ​ឯង ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ​។


គាត់​ក៏​ក្រោកឡើង ចេញដំណើរទៅ​។ ពេលនោះ មើល៍! មាន​មហាតលិក​ជនជាតិអេត្យូពី​ម្នាក់ ជា​មន្ត្រីរាជវាំង​របស់​កានដេស​មហាក្សត្រិយានី​នៃ​អេត្យូពី លោក​ត្រួតលើ​រាជ្យទ្រព្យ​ទាំងមូល​របស់​ព្រះនាង​។ លោក​បាន​មក​យេរូសាឡិម​ដើម្បី​ថ្វាយបង្គំ


ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ភីលីព​ថា​៖ “ចូរ​ចូលទៅ​កៀក​នឹង​រទេះសេះ​នោះ​ចុះ”។


លោក​ឆ្លើយថា​៖ “តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាងដូចម្ដេច​បាន បើ​គ្មាន​អ្នកណា​ណែនាំ​ខ្ញុំ​ផង​?”។ រួច​លោក​ក៏​អញ្ជើញ​ភីលីព​ឲ្យ​ឡើង​អង្គុយ​ជាមួយ​លោក។


ពេលនោះ ភីលីព​បាន​ចុះទៅ​ទីក្រុង​មួយ​ក្នុង​សាម៉ារី ហើយ​ប្រកាស​ព្រះ​គ្រីស្ទ​ដល់​គេ​។


ប៉ុន្តែ​នៅក្នុង​ក្រុមជំនុំ ខ្ញុំ​សុខចិត្ត​និយាយ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់ខ្ញុំ ដើម្បី​បង្រៀន​អ្នកដទៃ ជាជាង​និយាយ​មួយម៉ឺន​ម៉ាត់​ជា​ភាសាដទៃ​។


ដោយហេតុនេះ កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​ឡើយ ផ្ទុយទៅវិញ ចូរ​យល់​ថា​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ជា​អ្វី​។


ចំណុចនេះ​តម្រូវឲ្យ​មាន​ប្រាជ្ញា​។ អ្នក​ដែល​មាន​ការយល់ដឹង ត្រូវ​គណនា​លេខ​របស់​សត្វតិរច្ឆាន​នោះ ដ្បិត​លេខ​វា​ជា​លេខ​របស់​មនុស្ស​។ លេខ​នោះ​គឺ ៦៦៦​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម