ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 8:26 - ព្រះគម្ពីរខ្មែរសាកល

មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​ប្រាប់​ភីលីព​ថា​៖ “ចូរ​ក្រោកឡើង ធ្វើដំណើរ​ឆ្ពោះទៅ​ខាងត្បូង តាមផ្លូវ​ដែល​ចុះ​ពី​យេរូសាឡិម​ទៅ​កាសា​ចុះ”។ កន្លែងនោះ​ជា​ទីរហោស្ថាន​។

សូមមើលជំពូក

Khmer Christian Bible

នៅ​ពេល​នោះ​ ទេវតា​របស់​ព្រះអម្ចាស់​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ តាម​ផ្លូវ​ដែល​ឡើង​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា​ចុះ»។​ ផ្លូវ​នេះ​ស្ងាត់​ណាស់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ក្រុង​កាសា​ទៅ»។ នេះ​ជាផ្លូវ​មួយ​ស្ងាត់!។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា*​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក



កិច្ចការ 8:26
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រំប្រទល់​របស់​ជនជាតិកាណាន គឺ​ចាប់ពី​ស៊ីដូន​ឆ្ពោះទៅ​កេរ៉ារ រហូតដល់​កាសា និង​ឆ្ពោះទៅ​សូដុម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូតដល់​ឡាសា​។


អាសកាឡូន​នឹង​ឃើញ​ក៏​ខ្លាច កាសា​នឹង​ឈឺចុកចាប់យ៉ាងខ្លាំង ហើយ​អេក្រុន​ក៏​ដូច្នោះ​ដែរ ដ្បិត​ទីសង្ឃឹម​របស់អេក្រុន​បាន​រីងស្ងួត​ហើយ​។ ស្ដេច​ក៏​បាត់​ពី​កាសា ហើយ​អាសកាឡូន​នឹង​គ្មាន​គេ​រស់នៅ​ឡើយ​។


ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។


នៅពេល​ទូតសួគ៌​ដែល​និយាយ​នឹង​កូនេលាស​ចាកចេញទៅ​ហើយ លោក​ក៏​ហៅ​អ្នកបម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់​ដែល​មានជំនឿស៊ប់ ពីក្នុងចំណោម​អ្នក​ដែល​ចាំបម្រើ​លោក​មក


រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។


ដ្បិត​យប់​មិញ មាន​ទូតសួគ៌​របស់​ព្រះ​ដែល​ខ្ញុំ​ជា​របស់ព្រះអង្គ គឺ​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ដែរ​នោះ បាន​ឈរនៅក្បែរ​ខ្ញុំ


ប៉ុន្តែ​នៅ​ពេលយប់ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក នាំ​ពួកគេ​ចេញទៅខាងក្រៅ ហើយ​និយាយថា​៖


ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ភីលីព​ថា​៖ “ចូរ​ចូលទៅ​កៀក​នឹង​រទេះសេះ​នោះ​ចុះ”។


ពេលនោះ ភីលីព​បាន​ចុះទៅ​ទីក្រុង​មួយ​ក្នុង​សាម៉ារី ហើយ​ប្រកាស​ព្រះ​គ្រីស្ទ​ដល់​គេ​។


តើ​ទូតសួគ៌​ទាំងអស់​មិនមែន​ជា​វិញ្ញាណ​បម្រើ ដែល​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​បម្រើ​អ្នក​ដែល​រៀបនឹង​ទទួល​សេចក្ដីសង្គ្រោះ​ជាមរតក​ទេ​ឬ​?​៕