គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់អ៊ីស្រាអែលបានមកទិញស្រូវ ក្នុងចំណោមពួកអ្នកដទៃទៀតដែលមក ដ្បិតមានទុរ្ភិក្សនៅក្នុងដែនដីកាណានដែរ។
កិច្ចការ 7:11 - ព្រះគម្ពីរខ្មែរសាកល ក្រោយមក មានទុរ្ភិក្ស និងទុក្ខវេទនាយ៉ាងខ្លាំងកើតមាននៅអេហ្ស៊ីប និងកាណានទាំងមូល ហើយដូនតារបស់យើងរកស្បៀងអាហារមិនបានឡើយ។ Khmer Christian Bible គ្រានោះកើតមានគ្រោះអត់ឃ្លានពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណានបណ្ដាលឲ្យមានសេចក្ដីវេទនាជាខ្លាំង រីឯដូនតារបស់យើងរកអាហារមិនបានសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានអំណត់កើតឡើងនៅពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណាន ហើយមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគមិនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅស្រុកអេស៊ីព្ទ នឹងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្ដីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន អាល់គីតាប ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។ |
គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់អ៊ីស្រាអែលបានមកទិញស្រូវ ក្នុងចំណោមពួកអ្នកដទៃទៀតដែលមក ដ្បិតមានទុរ្ភិក្សនៅក្នុងដែនដីកាណានដែរ។
ខ្ញុំនឹងផ្គត់ផ្គង់លោកឪពុកនៅទីនោះ ក្រែងលោលោកឪពុក អ្នកផ្ទះរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមាន ជួបការខ្វះខាត ដ្បិតនៅមានទុរ្ភិក្សប្រាំឆ្នាំទៀត”’។
ពួកគេទូលផារ៉ោនទៀតថា៖ “យើងខ្ញុំបានមក ដើម្បីរស់នៅបណ្ដោះអាសន្នក្នុងស្រុកនេះ ពីព្រោះគ្មានវាលស្មៅសម្រាប់ហ្វូងចៀមរបស់បាវបម្រើព្រះករុណាទេ ដ្បិតទុរ្ភិក្សនៅដែនដីកាណានធ្ងន់ធ្ងរណាស់ ដូច្នេះឥឡូវនេះ សូមឲ្យបាវបម្រើរបស់ព្រះករុណារស់នៅក្នុងស្រុកកូសែនផង”។