Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:11 - ព្រះគម្ពីរខ្មែរសាកល

11 ខ្ញុំ​នឹង​ផ្គត់ផ្គង់​លោកឪពុក​នៅ​ទីនោះ ក្រែងលោ​លោកឪពុក អ្នកផ្ទះ​របស់លោកឪពុក និង​អ្វីៗ​ទាំងអស់​ដែល​លោកឪពុក​មាន ជួបការខ្វះខាត ដ្បិត​នៅ​មាន​ទុរ្ភិក្ស​ប្រាំ​ឆ្នាំ​ទៀត”’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នៅ​ស្រុក​នោះ កូន​នឹង​ផ្គត់​ផ្គង់​លោក​ឪពុក ក្រែង​លោក​ឪពុក​ជួប​ការ​ខ្វះខាត គឺ​ទាំង​លោក​ឪពុក និង​ក្រុម​គ្រួសារ​លោក​ឪពុក ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទាំង​អស់​ដែរ ដ្បិត​នៅ​មាន​អំណត់​ប្រាំ​ឆ្នាំ​ទៀត"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កូន​នឹង​ជួយ​ឧបត្ថម្ភ​លោក​ឪពុក មិន​ឲ្យ​លោក​ឪពុក និង​ក្រុម​គ្រួសារ ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​នៅ​មាន​កើត​ទុរ្ភិក្ស​ក្នុង​រវាង​ប្រាំ​ឆ្នាំ​ទៀត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នៅ​ស្រុក​នោះ ខ្ញុំ​នឹង​ចិញ្ចឹម​លោក​ឪពុក ក្រែង​លោក​ឪពុក​ត្រូវ​អន្តរាយ​ទៅ គឺ​ទាំង​លោក​ឪពុក នឹង​ពួក​គ្រួ​លោក​ឪពុក ហើយ​នឹង​របស់​លោក​ឪពុក​ទាំង​អស់​ដែរ ដ្បិត​ត្រូវ​មាន​អំណត់​៥​ឆ្នាំ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កូន​នឹង​ជួយ​ឧបត្ថម្ភ​លោក​ឪពុក​មិន​ឲ្យ​លោក​ឪពុក និង​ក្រុម​គ្រួសារ ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​នៅ​មាន​កើត​ទុរ្ភិក្ស​ក្នុង​រវាង​ប្រាំ​ឆ្នាំ​ទៀត”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ភ្នែក​របស់ពួកបង និង​ភ្នែក​របស់​ប្អូនប្រុស​ខ្ញុំ គឺ​បេនយ៉ាមីន បាន​ឃើញ​ថា ខ្ញុំ​បាន​និយាយ​ផ្ទាល់មាត់​នឹង​ពួកបង​ហើយ​។


យ៉ូសែប​បាន​ផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ឪពុក និង​បងប្អូន​របស់គាត់ ព្រមទាំង​អ្នកផ្ទះ​ទាំងអស់​របស់​ឪពុក​គាត់​តាម​ចំនួន​កូនក្មេង​។


ដែនដី​អេហ្ស៊ីប​នៅចំពោះ​អ្នក​ហើយ ដូច្នេះ​ចូរឲ្យ​ឪពុក​របស់អ្នក និង​បងប្អូន​របស់អ្នក​រស់នៅ​កន្លែង​ល្អបំផុត​នៃ​ទឹកដី​នេះ​ចុះ​។ ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ស្រុក​កូសែន ហើយ​ប្រសិនបើ​អ្នក​ដឹង​ថា​មាន​មនុស្ស​ជំនាញ​ក្នុងចំណោម​ពួកគេ ចូរ​តាំង​ពួកគេ​ជា​អ្នកគ្រប់គ្រង​លើ​ហ្វូងសត្វ​របស់​យើង​ផង”។


ដូច្នេះ​ឥឡូវនេះ កុំ​ខ្លាច​ឡើយ​។ ខ្ញុំ​នឹង​ផ្គត់ផ្គង់​ពួកបង និង​កូនចៅ​របស់ពួកបង”។ គាត់​ក៏​កម្សាន្តចិត្ត​ពួកគេ ហើយ​និយាយ​ស្រទន់​នឹង​ពួកគេ​។


ប៉ុន្តែ​ប្រសិនបើ​ស្ត្រីមេម៉ាយ​ណាម្នាក់​មាន​កូន ‍ឬ​ចៅ នោះ​ចូរឲ្យ​ពួកគេ​រៀនឲ្យចេះ​បង្ហាញភាពកតញ្ញូ​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​ជាមុនសិន ព្រមទាំង​សងគុណ​ដល់​ឪពុកម្ដាយ​ផង ដ្បិត​ការនេះ​ជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម