Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រីឯ​នៅ​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កា‌ណាន ក៏​កើត​មាន​អំណត់​អត់​បាយ​គ្រប់​កន្លែង មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ហើយ​ពួក​ឰយុកោ​នៃ​យើង​រាល់​គ្នា គេ​រក​អ្វី​នឹង​ចិញ្ចឹម​ជីវិត​មិន​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ក្រោយមក មាន​ទុរ្ភិក្ស និង​ទុក្ខវេទនា​យ៉ាងខ្លាំង​កើតមាន​នៅ​អេហ្ស៊ីប និង​កាណាន​ទាំងមូល ហើយ​ដូនតា​របស់យើង​រក​ស្បៀងអាហារ​មិន​បាន​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 គ្រា​នោះ​កើតមាន​គ្រោះ​អត់ឃ្លាន​ពាសពេញ​ស្រុក​អេស៊ីព្ទ​ និង​ស្រុក​កាណាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ រីឯ​ដូនតា​របស់​យើង​រក​អាហារ​មិន​បាន​សោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​នោះ មាន​អំណត់​កើត​ឡើង​នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កា‌ណាន ហើយ​មានទុក្ខ​វេទនា​ជា​ខ្លាំង បុព្វ‌បុរស​របស់​យើង​រក​អ្វី​បរិ‌ភោគ​មិន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វ‌បុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 7:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​កូន​អ៊ីស្រាអែល​ក៏​ចូល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​អត់​ដែរ


ឯ​អំណត់​អត់​នៅ​ក្នុង​ស្រុក​នោះ​ក៏​ខ្លាំង​ណាស់


នៅ​ស្រុក​នោះ ខ្ញុំ​នឹង​ចិញ្ចឹម​លោក​ឪពុក ក្រែង​លោក​ឪពុក​ត្រូវ​អន្តរាយ​ទៅ គឺ​ទាំង​លោក​ឪពុក នឹង​ពួក​គ្រួ​លោក​ឪពុក ហើយ​នឹង​របស់​លោក​ឪពុក​ទាំង​អស់​ដែរ ដ្បិត​ត្រូវ​មាន​អំណត់​៥​ឆ្នាំ​ទៀត


គេ​ទូល​ទ្រង់​ថា យើង​ខ្ញុំ​សូម​ចូល​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ​ផង ពី​ព្រោះ​នៅ​ឯ​ស្រុក​កាណាន នោះ​គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ជា​បាវ​ទ្រង់​ទេ ដ្បិត​នៅ​ស្រុក​នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដូច្នេះ​សូម​ឲ្យ​យើង​ខ្ញុំ ជា​បាវ​ទ្រង់ បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង


ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ស្រុក ក៏​បាន​ផ្តាច់​អស់​ទាំង​អាហារ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម