សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
កិច្ចការ 5:34 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានពួកផារិស៊ីម្នាក់ក្នុងក្រុមប្រឹក្សា ឈ្មោះកាម៉ាលាល ជាគ្រូវិន័យដែលប្រជាជនគ្រប់គ្នាគោរព គាត់បានក្រោកឡើង ហើយបញ្ជាឲ្យយកពួកសាវ័កទៅខាងក្រៅបន្តិចសិន Khmer Christian Bible ប៉ុន្ដែមានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាល ជាគ្រូវិន័យ និងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរព គាត់បានងើបឈរឡើងនៅក្នុងក្រុមប្រឹក្សាកំពូលនោះ ហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះទៅខាងក្រៅបន្ដិចសិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានបុរសខាងផារិស៊ីម្នាក់នៅក្នុងក្រុមប្រឹក្សា ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញច្បាប់ ដែលប្រជាជនគោរពគ្រប់គ្នា ក្រោកឈរឡើង ហើយបង្គាប់ឲ្យនាំពួកសាវកទៅខាងក្រៅបន្តិចសិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានបុរសម្នាក់ខាងគណៈផារីស៊ី*ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឲ្យគេនាំក្រុមសាវ័កចេញពីទីនោះមួយស្របក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ មានពួកផារិស៊ីម្នាក់ ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញច្បាប់ ដែលមនុស្សទាំងអស់រាប់អាន លោកឈរឡើងក្នុងក្រុមជំនុំ បង្គាប់ឲ្យបញ្ចេញពួកសាវកទៅខាងក្រៅបន្តិចសិន អាល់គីតាប ប៉ុន្ដែ មានបុរសម្នាក់ខាងគណៈផារីស៊ីឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញខាងហ៊ូកុំ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឲ្យគេនាំក្រុមសាវ័កចេញពីទីនោះមួយស្របក់ |
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
លុះបីថ្ងៃក្រោយមក ពួកគាត់រកព្រះអង្គឃើញនៅក្នុងព្រះវិហារ កំពុងអង្គុយនៅកណ្ដាលចំណោមពួកគ្រូ ទាំងស្ដាប់ ទាំងសួរសំណួរដល់គេផង។
នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវកំពុងតែបង្រៀន ហើយមានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ ពួកគេបានមកពីគ្រប់ភូមិក្នុងកាលីឡេ យូឌា និងយេរូសាឡិម។ ព្រះចេស្ដារបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះអង្គ ដើម្បីប្រោសឲ្យជា។
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“លោកជាគ្រូនៃអ៊ីស្រាអែល តែមិនយល់ការទាំងនេះទេឬ?។
“ខ្ញុំជាជនជាតិយូដា បានកើតនៅតើសុសក្នុងគីលីគា ប៉ុន្តែធំឡើងនៅទីក្រុងនេះ ហើយទទួលការអប់រំតាមក្រឹត្យវិន័យរបស់ដូនតាយ៉ាងតឹងរ៉ឹង ក្រោមការបង្រៀនរបស់កាម៉ាលាល។ ខ្ញុំជាអ្នកស៊ប់ចំពោះព្រះ ដូចអ្នកទាំងអស់គ្នានៅសព្វថ្ងៃនេះដែរ។
ដូច្នេះ បន្ទាប់ពីបញ្ជាអ្នកទាំងពីរឲ្យចេញពីក្រុមប្រឹក្សាទៅខាងក្រៅ ពួកគេក៏ពិគ្រោះគ្នា
នៅពេលឮដូច្នេះ ពួកគេក៏ចូលទៅក្នុងព្រះវិហារនៅពេលព្រឹកព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ រីឯមហាបូជាចារ្យ និងពួកអ្នកដែលនៅជាមួយលោកបានមកដល់ ក៏កោះហៅក្រុមប្រឹក្សា និងក្រុមព្រឹទ្ធាចារ្យទាំងមូលនៃកូនចៅអ៊ីស្រាអែលមក រួចចាត់គេឲ្យទៅគុក ដើម្បីនាំពួកសាវ័កមក។
រួចមានប្រសាសន៍នឹងទាំងអស់គ្នាថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ចូរប្រយ័ត្នខ្លួនចំពោះអ្វីដែលអស់លោកប៉ុនប៉ងធ្វើដល់អ្នកទាំងនេះ។