Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:34 - អាល់គីតាប

34 ប៉ុន្ដែ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី​ឈ្មោះ​កាម៉ាលាល ជា​អ្នក​ប្រាជ្ញ​ខាង​ហ៊ូកុំ ដែល​ប្រជា‌ជន​គោរព​គ្រប់ៗ​គ្នា ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សុំ​ឲ្យ​គេ​នាំ​ក្រុម​សាវ័ក​ចេញ​ពី​ទី​នោះ​មួយ​ស្របក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ប៉ុន្តែ​មាន​ពួកផារិស៊ី​ម្នាក់​ក្នុង​ក្រុមប្រឹក្សា ឈ្មោះ​កាម៉ាលាល ជា​គ្រូវិន័យ​ដែល​ប្រជាជន​គ្រប់គ្នា​គោរព គាត់​បាន​ក្រោកឡើង ហើយ​បញ្ជា​ឲ្យ​យក​ពួកសាវ័ក​ទៅ​ខាងក្រៅ​បន្តិច​សិន

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ប៉ុន្ដែ​មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉ាលាល​ ជា​គ្រូ​វិន័យ​ និង​ជា​អ្នក​ដែល​ប្រជាជន​គ្រប់​គ្នា​គោរព​ គាត់​បាន​ងើប​ឈរ​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​នោះ​ ហើយ​បាន​បង្គាប់​គេ​ឲ្យ​យក​ពួក​សាវក​ទាំង​នោះ​ទៅ​ខាង​ក្រៅ​បន្ដិច​សិន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ប៉ុន្តែ មាន​បុរស​ខាង​ផារិ‌ស៊ី​ម្នាក់នៅ​ក្នុង​ក្រុម​ប្រឹក្សា ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ប្រជាជន​គោរព​គ្រប់​គ្នា ក្រោក​ឈរ​ឡើង ហើយ​បង្គាប់​ឲ្យ​នាំ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ប៉ុន្តែ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ ដែល​ប្រជា‌ជន​គោរព​គ្រប់ៗ​គ្នា ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សុំ​ឲ្យ​គេ​នាំ​ក្រុម​សាវ័ក​ចេញ​ពី​ទី​នោះ​មួយ​ស្របក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ប៉ុន្តែ មាន​ពួក​ផារិស៊ី​ម្នាក់ ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​មនុស្ស​ទាំង​អស់​រាប់​អាន លោក​ឈរ​ឡើង​ក្នុង​ក្រុម‌ជំនុំ បង្គាប់​ឲ្យ​បញ្ចេញ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន

សូមមើលជំពូក ចម្លង




កិច្ចការ 5:34
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


ពេល​នោះ ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល ពោល​ទៅ​ពួក​អ៊ីមុាំ និង​ពួក​ណាពី​ថា៖ «អ្នក​នេះ​គ្មាន​ទោស​ដល់​ស្លាប់​ទេ ដ្បិត​គាត់​បាន​និយាយ​មក​យើង ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង ពិត​មែន»។


មាន​អះលី‌ជំអះ​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​អង្គ​ប្រជុំ​របស់​ប្រជា‌ជន​ថា៖


លោក​អែល‌ណា‌ថាន លោក​ដេឡា‌យ៉ា និង​លោក​កេម៉ា‌រា ទទូច​អង្វរ​ស្តេច សូម​កុំ​ឲ្យ​ដុត​ក្រាំង​នោះ​ដែរ តែ​ស្ដេច​ពុំ​ស្ដាប់​ពាក្យ​លោក​ទាំង​បី​ឡើយ។


បី​ថ្ងៃ​ក្រោយ​មក ឪពុក‌ម្តាយ​ឃើញ​អ៊ីសា​ក្នុង​ម៉ាស្ជិទ អ៊ីសា​នៅ​កណ្ដាល​ចំណោម​តួន កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេង​ៗ​ដល់​គេ​ផង។


ថ្ងៃ​មួយ អ៊ីសា​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ និង​អ្នក​ប្រាជ្ញ​ខាង​ហ៊ូកុំ​អង្គុយ​ស្ដាប់​អ៊ីសា​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ អ៊ីសា​ប្រកប​ដោយ​អំណាច​របស់​អុលឡោះ‌ជាអម្ចាស់ ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​ជា​តួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ម្ដេច​ក៏​អ្នក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ?


«ខ្ញុំ​ជា​ជន‌ជាតិ​យូដា​កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលីគា។ ប៉ុន្ដែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ហ៊ូកុំ​នៃ​បុព្វ‌បុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង​ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។


ពួក​គេ​ក៏​បញ្ជា​ឲ្យ​អ្នក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ថា៖


កាល​បាន​ឮ​ពាក្យ​ម៉ាឡា‌អ៊ីកាត់ ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជា‌ជន។ មូស្ទ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស និង​ព្រឹទ្ធ‌សភា​នៃ​ប្រជា‌ជន​អ៊ីស្រ‌អែល​មក​ជួប​ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធ‌ធនាគារ​មក។


លុះ​នាំ​ក្រុម​សាវ័ក​មក​ដល់​ហើយ គេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ មូស្ទី​សួរ​ក្រុម​សាវ័ក​ថា៖


រួច​និយាយ​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុន‌ប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម