ពួកមនុស្សបាបនៅស៊ីយ៉ូនភ័យខ្លាច ការញ័ររន្ធត់បានចាប់ពួកមនុស្សមិនគោរពព្រះ។ ពួកគេពោលថា៖ “តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយភ្លើងដែលស៊ីបំផ្លាញបាន? តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយចំហេះដ៏អស់កល្បបាន?”។
កិច្ចការ 5:13 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកដទៃ គ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេ ប៉ុន្តែប្រជាជនគោរពពួកគេយ៉ាងខ្លាំង។ Khmer Christian Bible រីឯអ្នកផ្សេងទៀត គ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ប្រជាជនគោរពពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកឯទៀតៗ មិនហ៊ានចូលរួមជាមួយពួកគេឡើយ តែប្រជាជនកោតសរសើរពួកគេជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ អាល់គីតាប រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ |
ពួកមនុស្សបាបនៅស៊ីយ៉ូនភ័យខ្លាច ការញ័ររន្ធត់បានចាប់ពួកមនុស្សមិនគោរពព្រះ។ ពួកគេពោលថា៖ “តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយភ្លើងដែលស៊ីបំផ្លាញបាន? តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយចំហេះដ៏អស់កល្បបាន?”។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងពួកមេគ្រប់គ្រងជឿលើព្រះអង្គ។ ប៉ុន្តែដោយសារតែពួកផារិស៊ី ពួកគេមិនសារភាពទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ។
បន្ទាប់ពីការទាំងនេះ យ៉ូសែបអ្នកអើរីម៉ាថេសុំពីឡាត់ដើម្បីយកព្រះសពព្រះយេស៊ូវចេញ។ គាត់ជាសិស្សម្នាក់របស់ព្រះយេស៊ូវ ប៉ុន្តែលាក់មុខ ព្រោះតែការភិតភ័យចំពោះពួកយូដា។ ពីឡាត់បានអនុញ្ញាត ដូច្នេះគាត់ក៏មក ហើយយកព្រះសពព្រះអង្គ។
ឪពុកម្ដាយរបស់បុរសនោះនិយាយសេចក្ដីទាំងនេះ ដោយសារខ្លាចពួកយូដា ពីព្រោះពួកយូដាបានព្រមព្រៀងគ្នាហើយថា ប្រសិនបើអ្នកណាសារភាពថាព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះត្រូវបណ្ដេញចេញពីសាលាប្រជុំ។
ហេតុការណ៍នេះបានឮសុសសាយដល់អស់ទាំងជនជាតិយូដា និងជនជាតិក្រិកដែលរស់នៅអេភេសូរ ហើយសេចក្ដីភ័យខ្លាចបានកើតមានដល់គេគ្រប់គ្នា នោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវក៏ត្រូវបានលើកតម្កើង។
ទាំងសរសើរតម្កើងព្រះ ហើយពួកគេមានការរាប់អានពីប្រជាជនទាំងអស់។ ព្រះអម្ចាស់ក៏បន្តបន្ថែមអ្នកដែលបានសង្គ្រោះដល់ពួកគេជារៀងរាល់ថ្ងៃ៕
បន្ទាប់ពីសម្លុតគំរាមថែមទៀតហើយ ពួកគេក៏ដោះលែងអ្នកទាំងពីរ ដោយសារតែប្រជាជន។ ពួកគេរកមិនឃើញមធ្យោបាយដាក់ទោសអ្នកទាំងពីរទេ ពីព្រោះមនុស្សទាំងអស់កំពុងលើកតម្កើងសិរីរុងរឿងដល់ព្រះ ចំពោះអ្វីដែលបានកើតឡើង។
ដូច្នេះ មេតម្រួតក៏ចេញទៅជាមួយពួកតម្រួត ហើយនាំពួកសាវ័កមកដោយមិនប្រើអំពើហិង្សា ដ្បិតពួកគេខ្លាចប្រជាជនគប់ដុំថ្មសម្លាប់ពួកគេ។
នៅពេលឮពាក្យទាំងនេះ អាណានាសក៏ដួលដាច់ខ្យល់ទៅ ហើយសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់អស់អ្នកដែលឮអំពីហេតុការណ៍នេះ។
យើងមិនអួតហួសកម្រិតអំពីការនឿយហត់របស់អ្នកដទៃឡើយ។ យើងគ្រាន់តែសង្ឃឹមថា ពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង ដែនកំណត់របស់យើងនឹងត្រូវបានពង្រីកយ៉ាងទូលំទូលាយនៅក្នុងចំណោមអ្នករាល់គ្នា