ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 3:24 - ព្រះគម្ពីរខ្មែរសាកល

“ព្យាការី​ទាំងអស់ តាំងពី​សាំយូអែល ព្រមទាំង​អ្នក​ក្រោយៗ​ដែល​ថ្លែង​ព្រះបន្ទូល ក៏​បាន​ប្រកាសទុកមុន​អំពី​គ្រានេះ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​ចាប់​ពី​លោក​សាំយូអែល​ ព្រមទាំង​អ្នក​ក្រោយៗ​ទៀត​ សុទ្ធតែ​បាន​ប្រកាស​ប្រាប់​ជាមុន​អំពី​គ្រា​នេះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​ទាំង​ហោរា​ដែល​បាន​ថ្លែង​ទុក​មក ចាប់​តាំង​ពី​លោក​សាំយូ‌អែល ព្រម​ទាំង​អ្នក​ក្រោយៗ​មក​ទៀត ក៏​បាន​ប្រកាស​ប្រាប់​ពី​គ្រា​នេះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល គឺ​ចាប់​តាំង​ពី​លោក​សាំយូ‌អែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូ‌អែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក ក៏​បាន​ប្រាប់​ជា​មុន​ពី​គ្រា​នេះ​ដែរ

សូមមើលជំពូក

អាល់គីតាប

ណាពី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​បន្ទូល​នៃ​អុលឡោះ គឺ​ចាប់​តាំង​ពី​ណាពី​សាំយូ‌អែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក



កិច្ចការ 3:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសេ និង​អើរ៉ុន​នៅក្នុងចំណោម​បូជាចារ្យ​របស់ព្រះអង្គ ហើយ​សាំយូអែល​នៅក្នុងចំណោម​អ្នកដែល​ស្រែកហៅ​ព្រះនាម​របស់ព្រះអង្គ​។ ពួកគេ​ស្រែកហៅ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ពួកគេ​។


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​បកស្រាយ​ដល់​ពួកគេ​នូវ​សេចក្ដី​ដែល​ទាក់ទងនឹង​អង្គទ្រង់​នៅក្នុង​បទគម្ពីរ​ទាំងអស់ ដោយ​ចាប់ផ្ដើម​ពី​ម៉ូសេ និង​ពី​ព្យាការី​ទាំងអស់​។


ការទាំងនេះបានកើតឡើងក្នុងរយៈពេល​ប្រមាណជា​បួនរយហាសិប​ឆ្នាំ។ បន្ទាប់ពីការទាំងនេះ ព្រះ​បាន​ប្រទាន​ពួក​ចៅហ្វាយ​ដល់ពួកគេ រហូតដល់​គ្រា​ព្យាការី​សាំយូអែល​។


ដោយ​ពន្យល់ និង​បញ្ជាក់​ថា ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ រួច​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ គាត់​និយាយ​ទៀត​ថា​៖ “ព្រះយេស៊ូវ​នេះ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ដល់​អ្នករាល់គ្នា គឺជា​ព្រះ​គ្រីស្ទ”។


គឺ​ថា​ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ និង​ថា​ដោយ​ព្រះអង្គជាអ្នកដែល​រស់ឡើងវិញ​មុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ព្រះអង្គ​នឹង​ប្រកាស​ពន្លឺ ដល់​ប្រជារាស្ត្រ​នេះ​ផង ដល់​សាសន៍ដទៃ​ផង”។


ដូច្នេះ ចូរ​កែប្រែចិត្ត ហើយ​បែរមកវិញ ដើម្បីឲ្យ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លុបចេញ


យ៉ាងណាមិញ មេឃ​ត្រូវតែ​ទទួល​ព្រះអង្គ​រហូតដល់​គ្រា​នៃ​ការស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ ដែល​ព្រះ​បាន​មានបន្ទូល​តាមរយៈ​មាត់​របស់​បណ្ដា​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ តាំងពីបុរាណមក​។


ប៉ុន្តែ​ឥឡូវនេះ សេចក្ដីសុចរិត​របស់​ព្រះ​ត្រូវបាន​សម្ដែង​ដោយឡែកពី​ក្រឹត្យវិន័យ​ហើយ ព្រមទាំង​ត្រូវបាន​ធ្វើបន្ទាល់​ដោយ​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​ផង