ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណាដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
កិច្ចការ 28:6 - ព្រះគម្ពីរខ្មែរសាកល ពួកគេស្មានថាគាត់រៀបនឹងហើមឡើង ឬដួលស្លាប់ភ្លាម ប៉ុន្តែពេលពួកគេរង់ចាំយូរ ហើយឃើញថាគ្មានអ្វីប្លែកកើតឡើងដល់គាត់សោះ ពួកគេក៏ដូរគំនិត ហើយពោលថាគាត់ជាព្រះវិញ។ Khmer Christian Bible ពួកគេគិតថា គាត់មុខជាហើម ឬដួលស្លាប់ភ្លាមៗមិនខាន ប៉ុន្ដែពេលចាំមើលយ៉ាងយូរ ហើយមិនឃើញមានអ្វីប្លែកកើតឡើងចំពោះគាត់សោះ ពួកគេក៏ដូរគំនិត ហើយនិយាយគ្នាថាគាត់ជាព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេរង់ចាំមើលលោកប៉ុលហើម ឬក៏ត្រូវដួលស្លាប់ តែកាលគេបានរង់ចាំមើលអស់រយៈពេលយ៉ាងយូរ ហើយមិនឃើញមានហេតុអាក្រក់កើតឡើងដល់លោកសោះ គេក៏ដូរគំនិត ហើយគិតថាលោកជាព្រះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកកោះនោះរង់ចាំមើលលោកប៉ូលហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្តែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់លោកសោះ គេក៏ដូរគំនិត ហើយបែរជាពោលថាលោកប៉ូលជាព្រះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេរង់ចាំមើលគាត់ជាហើម ឬដួលស្លាប់ភ្លាមទៅ តែកាលគេបានចាំជាយូរ ហើយឥតឃើញមានឈឺអ្វីសោះ នោះគេប្រែគំនិតទៅជាថា គាត់ជាព្រះវិញ។ អាល់គីតាប អ្នកកោះនោះរង់ចាំមើលលោកប៉ូល ហើមខ្លួន ឬក៏ត្រូវដាច់ខ្យល់ស្លាប់។ ប៉ុន្ដែ ក្រោយពីចាំមើលអស់រយៈពេលយ៉ាងយូរមក គេឃើញថាគ្មានហេតុអាក្រក់កើតដល់គាត់សោះ គេក៏ដូរគំនិត ហើយបែរជាពោលថា លោកប៉ូលជាព្រះវិញ។ |
ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណាដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
ពីឡាត់ក៏សួរពួកគេថា៖ “បើដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវដែលហៅថាព្រះគ្រីស្ទ?”។ ពួកគេគ្រប់គ្នានិយាយថា៖ “ឆ្កាងវាទៅ!”។
នៅជិតកន្លែងនោះ មានដីរបស់មេគ្រប់គ្រងកោះនោះឈ្មោះពូព្លាស។ លោកបានទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់រយៈពេលបីថ្ងៃ។
មនុស្សទាំងអស់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំ បានយកចិត្តទុកដាក់នឹងគាត់ ទាំងពោលថា៖ “គឺអ្នកនេះហើយ ដែលគេហៅថា ‘ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ’”។