Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:22 - ព្រះគម្ពីរខ្មែរសាកល

22 ប្រជាជន​ក៏​ស្រែកឡើងថា​៖ “នេះ​ជា​ព្រះសូរសៀង​របស់​ព្រះ មិនមែន​ជា​សំឡេង​របស់​មនុស្ស​ទេ!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពេល​នោះ​បណ្ដាជន​ក៏​ស្រែក​ឡើង​ថា៖​ «នេះ​ជា​សំឡេង​របស់​ព្រះជាម្ចាស់​ មិន​មែន​មនុស្ស​ឡើយ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​សំឡេង​របស់​ព្រះ មិន​មែន​ជា​សំឡេង​របស់​មនុស្ស​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​ព្រះ​សូរសៀង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហើយ​រាស្ត្រ​គ្រប់​គ្នា​ចេះ​តែ​បន្លឺ​វាចា​ថា នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​សំឡេង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។

សូមមើលជំពូក ចម្លង




កិច្ចការ 12:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់ៗ​ពោល​សេចក្ដីមិនពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ពួកគេ​និយាយ​ដោយ​បបូរមាត់​រលូន និង​ដោយ​មានចិត្តពីរ​។


នៅពេល​ដក​ទ័ព​នោះ​ចេញ ព្រះទ័យ​របស់ទ្រង់​នឹង​ឆ្មើងឆ្មៃ ហើយ​ទ្រង់​នឹង​វាយផ្ដួល​មនុស្ស​រាប់ម៉ឺន​នាក់ ប៉ុន្តែ​ទ្រង់​នឹង​មិន​ឈ្នះ​ឡើយ​។


អស់ទាំង​អគ្គទេសាភិបាល​នៃ​អាណាចក្រ ពួក​អភិបាល ពួក​ចៅហ្វាយខេត្ត ពួក​ទីប្រឹក្សា និង​ពួក​ទេសាភិបាល​បាន​ប្រឹក្សាគ្នា​ថា ព្រះរាជា​គួរ​ចេញ​រាជក្រឹត្យ​មួយ ហើយ​អនុវត្ត​បម្រាម​នោះ​យ៉ាងតឹងរ៉ឹង គឺ​ក្នុងរយៈពេល​សាមសិប​ថ្ងៃ អស់អ្នកណាដែល​អធិស្ឋាន​ទៅ​ព្រះ​ណាមួយ ឬ​មនុស្ស​ណាមួយ ក្រៅពី​ព្រះករុណា​ជា​ស្ដេច អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅក្នុង​រូង​តោ​។


នៅ​ថ្ងៃ​កំណត់ ហេរ៉ូឌ​គ្រង​ព្រះពស្ត្រ​រាជ្យ គង់​លើ​បល្ល័ង្ក ហើយ​ចាប់ផ្ដើម​ថ្លែងសុន្ទរកថា​ដល់​ពួកគេ​។


រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។


អ្នកទាំងនោះ​ជា​អ្នករអ៊ូរទាំ និង​ជា​អ្នកចាប់កំហុសគេ ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួន​។ មាត់​របស់​ពួកគេ​និយាយ​ពាក្យអួតអាង ទាំង​បញ្ចើចបញ្ចើ​គេ​ដើម្បីបាន​ផលប្រយោជន៍​។


ពួកគេ​ថ្វាយបង្គំ​នាគ ពីព្រោះ​វា​បាន​ប្រគល់​សិទ្ធិអំណាច​ដល់​សត្វតិរច្ឆាន​នោះ​។ ពួកគេ​ក៏​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ​ដែរ ទាំង​ពោលថា​៖ “តើ​នរណា​អាចប្រៀបផ្ទឹមនឹង​សត្វតិរច្ឆាន​នេះ​បាន​? តើ​នរណា​អាច​តយុទ្ធ​នឹង​វា​បាន​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម