ពួកគេយោលយោកចុះឡើង ហើយដើរទ្រេតទ្រោតដូចមនុស្សស្រវឹង រីឯអស់ទាំងប្រាជ្ញារបស់ពួកគេក៏អស់ទៅ។
កិច្ចការ 27:18 - ព្រះគម្ពីរខ្មែរសាកល យើងនៅតែត្រូវព្យុះបក់បោកយ៉ាងខ្លាំង ដូច្នេះនៅថ្ងៃបន្ទាប់ គេក៏ចាប់ផ្ដើមបោះទំនិញចោលក្នុងសមុទ្រ។ Khmer Christian Bible ហើយនៅថ្ងៃបន្ទាប់ ខ្យល់ព្យុះនៅតែរុញច្រានយើងយ៉ាងខ្លាំង ពួកគេក៏ទម្លាក់ទំនិញចោល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ យើងបានទម្លាក់ទំនិញចោល ព្រោះខ្យល់ព្យុះសង្ឃរាបក់បោកមកលើយើងជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃស្អែកឡើង យើងទំលាក់ទំនិញចោលចេញ ព្រោះខ្យល់ព្យុះសង្ឃរាបោកប៉ះយើងជាខ្លាំង អាល់គីតាប នៅថ្ងៃបន្ទាប់ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។ |
ពួកគេយោលយោកចុះឡើង ហើយដើរទ្រេតទ្រោតដូចមនុស្សស្រវឹង រីឯអស់ទាំងប្រាជ្ញារបស់ពួកគេក៏អស់ទៅ។
ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន?
“រីឯចៅហ្វាយក៏សរសើរអ្នកគ្រប់គ្រងទុច្ចរិតនោះ ដោយសារគាត់បានប្រព្រឹត្តយ៉ាងឆ្លៀវឆ្លាត។ ដ្បិតកូនចៅនៃលោកីយ៍នេះឈ្លាសវៃក្នុងជំនាន់របស់គេ ជាងកូនចៅនៃពន្លឺទៅទៀត។
បន្ទាប់ពីបានហូបអាហារឆ្អែតហើយ ពួកគេក៏សម្រាលសំពៅ ដោយបោះស្រូវចោលទៅក្នុងសមុទ្រ។
ដូច្នេះ ដោយយើងមានសាក្សីជាច្រើនព័ទ្ធជុំវិញយើងដូចពពក នោះចូរឲ្យយើងដោះចោលបន្ទុកទាំងអស់ និងបាបដែលងាយរួបរឹតយើង ហើយឲ្យយើងរត់ដោយស៊ូទ្រាំក្នុងការរត់ប្រណាំងដែលដាក់នៅមុខយើង