Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:38 - ព្រះគម្ពីរខ្មែរសាកល

38 បន្ទាប់ពី​បាន​ហូប​អាហារ​ឆ្អែត​ហើយ ពួកគេ​ក៏​សម្រាល​សំពៅ ដោយ​បោះ​ស្រូវ​ចោល​ទៅក្នុង​សមុទ្រ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 ពេល​ពួកគេ​បាន​បរិភោគ​អាហារ​ឆ្អែត​ហើយ​ ពួកគេ​ក៏​សម្រាល​សំពៅ​ដោយ​ទម្លាក់​ស្រូវ​ទៅ​ក្នុង​សមុទ្រ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 កាល​បរិ‌ភោគ​ឆ្អែត​ហើយ គេ​ក៏​សម្រាល​សំពៅ ដោយ​ទម្លាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 កាល​បរិភោគ​ឆ្អែត​ហើយ ក៏​សំរាល​សំពៅ​ចេញ ដោយ​ទំលាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។

សូមមើលជំពូក ចម្លង




កិច្ចការ 27:38
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​សម្រាប់​ស្វែងរក និង​ពេល​សម្រាប់​បាត់បង់​; ពេល​សម្រាប់​រក្សាទុក និង​ពេល​សម្រាប់​បោះចោល​;


ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?


នៅពេល​កំពុង​យាង​តាម​មាត់បឹង​កាលីឡេ ព្រះយេស៊ូវ​ទត​ឃើញ​បងប្អូន​ពីរ​នាក់ គឺ​ស៊ីម៉ូន​ដែល​ហៅថា​ពេត្រុស និង​អនទ្រេ​ប្អូនប្រុស​របស់​គាត់ កំពុង​បង់​សំណាញ់​ក្នុង​បឹង ដ្បិត​ពួកគេ​ជា​អ្នកនេសាទ​។


“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នក​ថា ត្រូវ​ហូប​អ្វី ឬ​ផឹក​អ្វី​ឡើយ​; ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។ តើ​ជីវិត​មិន​សំខាន់ជាង​អាហារ ហើយ​រូបកាយ​មិន​សំខាន់ជាង​សម្លៀកបំពាក់​ទេ​ឬ​?


ដ្បិត​ជីវិត​សំខាន់ជាង​អាហារ ហើយ​រូបកាយ​ក៏សំខាន់ជាង​សម្លៀកបំពាក់​ដែរ​។


ដូច្នេះ ដោយ​យើង​មាន​សាក្សី​ជាច្រើន​ព័ទ្ធជុំវិញ​យើង​ដូច​ពពក នោះចូរឲ្យ​យើង​ដោះចោល​បន្ទុក​ទាំងអស់ និង​បាប​ដែល​ងាយរួបរឹត​យើង ហើយ​ឲ្យ​យើង​រត់​ដោយ​ស៊ូទ្រាំ​ក្នុង​ការរត់ប្រណាំង​ដែល​ដាក់នៅមុខ​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម