Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:17 - ព្រះគម្ពីរខ្មែរសាកល

17 ក្រោយពី​លើក​សំប៉ាន​ហើយ គេ​យក​ខ្សែពួរ​ចងព័ទ្ធ​សំពៅ​។ ដោយសារ​គេ​ខ្លាច ក្រែងលោ​កឿង​នឹង​ពំនូកខ្សាច់​សៀរទីស ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ ទុកឲ្យ​សំពៅ​រសាត់តាមខ្យល់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 បន្ទាប់​ពី​លើក​សំប៉ាន​រួច​ហើយ​ ពួកគេ​ក៏​ប្រើ​ខ្សែពួរ​ចង​ជុំវិញ​សំពៅ​ ហើយ​ដោយ​ខ្លាច​ក្រែងលោ​សំពៅ​កឿង​នៅ​ទឹក​រាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស​ ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ក្រោយ​ពី​បាន​លើក​សំប៉ាន​រួច​ហើយ គេ​ក៏​យក​ខ្សែ​ពួរ​ចង​ព័ទ្ធ​ជុំ​វិញ​សំពៅ។ បន្ទាប់​មក ដោយ​ខ្លាច​ក្រែង​សំពៅ​កឿងនឹងផ្នូក​ខ្សាច់​នៅ​ឈូង​សមុទ្រសៀរ​ទីស គេ​ក៏​ទម្លាក់​យុថ្កា​ទប់ ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បន្ទាប់​មក យើង​យក​ខ្សែ‌ពួរ​សម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន មក​ចង​ព័ទ្ធ​ជុំ‌វិញ​សំពៅ ការ‌ពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត ​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរ‌ទីស រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​លើក​ចង​ស្រេច​ហើយ គេ​ក៏​យក​ខ្សែ‌ពួរ​ចង​ព័ទ្ធ​សំពៅ រួច​ទំលាក់​ក្តោង​ឲ្យ​រសាត់​ទៅ​តាម​ខ្យល់ ខ្លាច​ក្រែង​កឿង​នឹង​ផ្នូក​ខ្សាច់

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បន្ទាប់​មក​យើង​យក​ខ្សែ​ពួរ សម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន​មក​ចង​ព័ទ្ធ​ជុំ‌វិញ​សំពៅ ការ‌ពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។

សូមមើលជំពូក ចម្លង




កិច្ចការ 27:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​សសៀរពីក្រោយ​កោះតូច​មួយ​ដែល​ហៅថា​ក្លូដេ ទើប​យើង​គ្រប់គ្រង​សំប៉ាន​បាន​ទាំងពិបាក​។


យ៉ាងណាមិញ យើង​ត្រូវតែ​កឿង​លើ​កោះ​ណាមួយ”។


ដោយ​ខ្លាច​ក្រែងលោ​កឿង​លើ​កន្លែង​ថ្ម​ណាមួយ ពួកគេ​ក៏​ទម្លាក់​យុថ្កា​បួន​ពី​កន្សៃសំពៅ ទាំង​ទន្ទឹងរង់ចាំ​ឲ្យ​ភ្លឺឡើង​។


ដូច្នេះ ពួកគេ​កាត់​យុថ្កា​ទុកចោល​នៅក្នុង​សមុទ្រ ព្រមទាំង​ស្រាយ​ខ្សែ​ចង្កូត​ចេញ ហើយ​លើក​ក្ដោង​ឲ្យ​ត្រូវខ្យល់ តម្រង់ទៅ​រក​ឆ្នេរ​នោះ​។


ប៉ុន្តែ​ពួកគេ​ជួបប្រទះ​នឹង​កន្លែង​ខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យ​សំពៅ​កឿង ហើយ​ក្បាលសំពៅ​ជាប់​នៅនឹងថ្កល់ រីឯ​កន្សៃសំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំបែក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម