មានប្រសាសន៍នឹងពួកគេថា៖ “អ្នករាល់គ្នាបាននាំអ្នកនេះមករកខ្ញុំ ទុកដូចជាមនុស្សដែលនាំប្រជាជនឲ្យបះបោរ ហើយមើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា ប៉ុន្តែមិនឃើញទោសអ្វីក្នុងអ្នកនេះ ដូចដែលអ្នករាល់គ្នាចោទប្រកាន់គាត់ឡើយ។
កិច្ចការ 25:25 - ព្រះគម្ពីរខ្មែរសាកល រីឯខ្ញុំវិញ ខ្ញុំយល់ឃើញថា គាត់មិនបានធ្វើអ្វីសមតែស្លាប់ឡើយ ប៉ុន្តែដោយសារខ្លួនគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ។ Khmer Christian Bible រីឯខ្ញុំឃើញថា គាត់មិនបានធ្វើអ្វីសមនឹងស្លាប់ឡើយ ប៉ុន្ដែដោយគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ទូលបង្គំយល់ឃើញថា គាត់មិនបានប្រព្រឹត្តដែលសមនឹងស្លាប់នោះឡើយ ហើយពេលគាត់បានសូមរើក្តីទៅព្រះចៅអធិរាជ នោះទូលបង្គំក៏សម្រេចថានឹងបញ្ជូនគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្តអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្តែ ដោយខ្លួនគាត់ផ្ទាល់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចចិត្តបញ្ជូនគាត់ទៅព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទូលបង្គំមិនឃើញថា មានទោសអ្វីដែលគួរឲ្យស្លាប់សោះ ហើយដែលខ្លួនវាបានសូមរើក្តីដល់មហារាជអូគូស្ទវិញ នោះបានជាទូលបង្គំសំរេចថា នឹងបញ្ជូនវាឲ្យទៅចុះ អាល់គីតាប ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្ដអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្ដែ ដោយខ្លួនគាត់ផ្ទាល់ បានសុំឡើងទៅស្តេចអធិរាជ ខ្ញុំក៏សម្រេចចិត្ដបញ្ជូនគាត់ទៅស្តេច។ |
មានប្រសាសន៍នឹងពួកគេថា៖ “អ្នករាល់គ្នាបាននាំអ្នកនេះមករកខ្ញុំ ទុកដូចជាមនុស្សដែលនាំប្រជាជនឲ្យបះបោរ ហើយមើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា ប៉ុន្តែមិនឃើញទោសអ្វីក្នុងអ្នកនេះ ដូចដែលអ្នករាល់គ្នាចោទប្រកាន់គាត់ឡើយ។
ពីឡាត់ក៏មានប្រសាសន៍នឹងពួកនាយកបូជាចារ្យ និងហ្វូងមនុស្សថា៖ “ខ្ញុំរកមិនឃើញទោសអ្វីក្នុងមនុស្សនេះឡើយ”។
ពីឡាត់ថា៖ “តើសេចក្ដីពិតជាអ្វី?”។ ពីឡាត់មានប្រសាសន៍ដូច្នេះហើយ ក៏ចេញទៅជួបពួកជនជាតិយូដាម្ដងទៀត ហើយមានប្រសាសន៍នឹងពួកគេថា៖ “ខ្ញុំរកមិនឃើញទោសអ្វីក្នុងគាត់ឡើយ។
ខ្ញុំបាទបានឃើញថា គាត់ត្រូវបានប្ដឹងអំពីបញ្ហាទាក់ទងនឹងក្រឹត្យវិន័យរបស់ពួកគេ ហើយគ្មានបណ្ដឹងអ្វីដែលសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ។
ដូច្នេះ ពួកគេស្រែកឡើងយ៉ាងខ្លាំង។ មានគ្រូវិន័យខាងគណៈផារិស៊ីខ្លះក្រោកឡើង ប្រកែកយ៉ាងខ្លាំងថា៖ “យើងឃើញថា គ្មានកំហុសអ្វីក្នុងបុរសនេះឡើយ។ ប្រហែលមានវិញ្ញាណ ឬទូតសួគ៌និយាយនឹងគាត់ទេដឹង?”។
ទាក់ទងនឹងអ្នកនេះ ខ្ញុំគ្មានអ្វីច្បាស់លាស់សរសេរថ្វាយព្រះចៅអធិរាជទេ ដូច្នេះខ្ញុំបាននាំគាត់ចេញមកនៅមុខអស់លោក ជាពិសេសនៅមុខព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីឲ្យខ្ញុំមានរឿងខ្លះនឹងសរសេរ នៅពេលបានសួរចម្លើយគាត់ហើយ។
លុះចេញទៅខាងក្រៅ ពួកគេនិយាយគ្នាថា៖ “បុរសនេះមិនបានធ្វើអ្វីសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ”។
នៅពេលសម្រេចឲ្យយើងចុះសំពៅទៅអ៊ីតាលី គេក៏ប្រគល់ប៉ូល និងអ្នកទោសខ្លះទៀតទៅមេទាហានលើមួយរយនាក់ម្នាក់ឈ្មោះយូលាសនៃកងទាហានរបស់ព្រះចៅអធិរាជ។
នៅពេលសួរចម្លើយខ្ញុំរួចហើយ ពួកគេចង់ដោះលែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីដល់ស្លាប់ទេ។