បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
កិច្ចការ 23:35 - ព្រះគម្ពីរខ្មែរសាកល លោកក៏មានប្រសាសន៍ថា៖ “ខ្ញុំនឹងបើកសវនាការអំពីរឿងអ្នក កាលណាពួកដើមចោទរបស់អ្នកមកដល់”។ លោកបានបញ្ជាឲ្យយាមប៉ូលនៅក្នុងវិមានរបស់ហេរ៉ូឌ៕ Khmer Christian Bible លោកអភិបាលក៏និយាយថា៖ «ពេលពួកអ្នកដើមចោទរបស់អ្នកមកដល់ដែរ ខ្ញុំនឹងស្ដាប់អ្នកទៀត» បន្ទាប់មក គាត់ក៏បញ្ជាឲ្យការពារលោកប៉ូលនៅក្នុងបន្ទាយរបស់ស្ដេចហេរ៉ូឌ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏មានប្រសាសន៍ថា៖ «ពេលពួកចោទប្រកាន់អ្នកមកដល់ ខ្ញុំនឹងស្ដាប់រឿងក្ដីរបស់អ្នក»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយាមការពារលោកប៉ុល នៅក្នុងវិមានរបស់ព្រះបាទហេរ៉ូឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានប្រសាសន៍ថា ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះអញនឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ។ អាល់គីតាប គាត់មានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ស្តេចហេរ៉ូដ។ |
បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
នៅពេលហេរ៉ូឌឃើញថាខ្លួនចាញ់បោកហោរាចារ្យទាំងនោះ ទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង ហើយចាត់គេឲ្យទៅ សម្លាប់ក្មេងប្រុសទាំងអស់ដែលនៅបេថ្លេហិម និងតំបន់ទាំងអស់ជុំវិញបេថ្លេហិម ចាប់ពីអាយុពីរឆ្នាំចុះក្រោម យោងតាមពេលវេលាដែលទ្រង់បានសាកសួរពីពួកហោរាចារ្យ។
នៅពេលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានអំពល់ ហើយអ្នកយេរូសាឡិមទាំងមូលក៏មានអំពល់ជាមួយទ្រង់ដែរ។
បន្ទាប់មក ពួកទាហានរបស់អភិបាលនាំព្រះយេស៊ូវទៅក្នុងវិមានអភិបាល ហើយប្រមូលកងទាហានទាំងមូលមកនៅជុំវិញព្រះអង្គ។
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។
ក្រោយមក ខ្ញុំបាទបានទទួលដំណឹងថា មានផែនការសម្ងាត់ទាស់នឹងបុរសនេះ ដូច្នេះខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្ដមភ្លាម ទាំងបង្គាប់ពួកដើមចោទឲ្យចោទប្រកាន់គាត់នៅមុខលោក”។
ប្រាំថ្ងៃក្រោយមក មហាបូជាចារ្យអាណានាសបានចុះមកជាមួយពួកចាស់ទុំខ្លះ និងមេធាវីម្នាក់ឈ្មោះទើទូលុស។ ពួកគេបានប្ដឹងទៅអភិបាលទាស់នឹងប៉ូល។
ពេលនោះអភិបាលធ្វើសញ្ញាឲ្យប៉ូលនិយាយ ដូច្នេះប៉ូលក៏និយាយថា៖ “ខ្ញុំដឹងថាឯកឧត្ដមជាចៅក្រមលើជនជាតិនេះជាច្រើនឆ្នាំមកហើយ ដូច្នេះខ្ញុំសូមឆ្លើយការពារខ្លួនយ៉ាងរីករាយ ចំពោះការទាំងនេះដែលទាក់ទងនឹងខ្ញុំ។
ប៉ុន្តែមានជនជាតិយូដាខ្លះមកពីអាស៊ី——ប្រសិនបើពួកគេមានអ្វីទាស់នឹងខ្ញុំ ពួកគេគួរតែមកដល់ទីនេះ ហើយចោទប្រកាន់ខ្ញុំនៅមុខលោក។
ដោយសារភេលីចស្គាល់អំពីមាគ៌ានេះយ៉ាងច្បាស់លាស់ លោកក៏ផ្អាករឿងនោះសិន ដោយមានប្រសាសន៍ថា៖ “កាលណាលូស៊ាមេបញ្ជាការចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក”។
លោកក៏បញ្ជាមេទាហានលើមួយរយនាក់ឲ្យយាមប៉ូល ប៉ុន្តែឲ្យមានសេរីភាពខ្លះ គឺមិនឲ្យហាមឃាត់មិត្តភក្ដិណាម្នាក់របស់គាត់មិនឲ្យបម្រើគាត់ឡើយ។
ខ្ញុំព្រះបាទបានតបនឹងអ្នកទាំងនោះថា មិនមែនជាទម្លាប់របស់ជនជាតិរ៉ូម៉ាំងទេ ដែលប្រគល់អ្នកណាម្នាក់ទៅ មុនចុងចោទបានជួបគ្នាផ្ទាល់មុខនឹងដើមចោទ ហើយទទួលឱកាសឆ្លើយការពារខ្លួនចំពោះបណ្ដឹងនោះ។