Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:1 - ព្រះគម្ពីរខ្មែរសាកល

1 ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ប្រាំ​ថ្ងៃ​ក្រោយ​មក​ សម្ដេច​សង្ឃ​អាណានាស​ និង​ពួក​ចាស់ទុំ​ខ្លះ​បាន​មក​ជាមួយ​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ប៉ូល​នៅ​មុខ​លោក​អភិបាល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប្រាំ​ថ្ងៃ​ក្រោយ​មក សម្ដេច​សង្ឃ​អាណា‌នាស បាន​ចុះ​ទៅ​ជា‌មួយ​ពួក​ចាស់​ទុំមួយ​ចំនួន និង​មេធាវី​ម្នាក់ ឈ្មោះ​ទើទូ‌លុស ដើម្បី​ចោទ​ប្រកាន់​លោក​ប៉ុលនៅចំពោះ​លោក​ទេសា‌ភិបាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ប្រាំ​ថ្ងៃ​ក្រោយ​មក លោក​មហា​បូជា‌ចារ្យ​អាណា‌ណាស និង​ពួក​ព្រឹទ្ធា‌ចារ្យ*​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូ‌លុស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល​ចោទ​ប្រកាន់​លោក​ប៉ូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​៥​ថ្ងៃ​មក អាន៉្នានាស ជា​សំដេច​សង្ឃ​ក៏​ចុះ​ទៅ ជា​មួយ​នឹង​ពួក​ចាស់‌ទុំ នាំ​ទាំង​មនុស្ស​ម្នាក់​មាន​វោហារ ឈ្មោះ​ទើទូ‌លុស​ទៅ​ផង ដើម្បី​ឲ្យ​ចូល​ទៅ​ប្តឹង​លោក​ចៅហ្វាយ​ពី​រឿង​ប៉ុល

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ប្រាំ​ថ្ងៃ​ក្រោយ​មក​មូស្ទី​អាណាណាស និង​ពួក​អះលី‌ជំអះ​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។

សូមមើលជំពូក ចម្លង




កិច្ចការ 24:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍! មនុស្ស​អាក្រក់​យឹត​ធ្នូ ពួកគេ​ភ្ជាប់​ព្រួញ​នឹង​ខ្សែ ដើម្បី​បាញ់​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​ពី​ទីងងឹត​!


មេទាហានលើហាសិបនាក់ និង​អ្នកធំ ទីប្រឹក្សា និង​សិប្បករ​ជំនាញ ព្រមទាំង​អ្នក​ប៉ិនប្រសប់​ខាង​មន្តអាគម​ផង​។


នៅ​ថ្ងៃ​កំណត់ ហេរ៉ូឌ​គ្រង​ព្រះពស្ត្រ​រាជ្យ គង់​លើ​បល្ល័ង្ក ហើយ​ចាប់ផ្ដើម​ថ្លែងសុន្ទរកថា​ដល់​ពួកគេ​។


លុះ​ជិត​គ្រប់​ប្រាំពីរ​ថ្ងៃ​នោះ មាន​ជនជាតិយូដា​ដែល​មកពី​អាស៊ី​បាន​ឃើញ​ប៉ូល​នៅក្នុង​ព្រះវិហារ ក៏​ពន្យុះ​ហ្វូងមនុស្ស​ទាំងអស់ ហើយ​លូក​ដៃ​ចាប់​គាត់


ពេលនោះ មហាបូជាចារ្យ​អាណានាស បញ្ជា​ពួក​អ្នក​ដែល​ឈរនៅក្បែរ​ប៉ូល​ឲ្យ​ទះ​មាត់​គាត់​។


ចូរ​រៀបចំ​សត្វជំនិះ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ដែរ ហើយ​នាំ​គាត់​ទៅ​រក​អភិបាល​ភេលីច​ដោយសុវត្ថិភាព”។


ក្រោយមក ខ្ញុំបាទ​បាន​ទទួលដំណឹងថា មាន​ផែនការសម្ងាត់​ទាស់នឹង​បុរស​នេះ ដូច្នេះ​ខ្ញុំបាទ​ក៏​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ទាំង​បង្គាប់​ពួក​ដើមចោទ​ឲ្យ​ចោទប្រកាន់​គាត់​នៅមុខ​លោក”។


នៅពេល​ចូលទៅ​សេសារា ពួកពលសេះ​ក៏​ប្រគល់​សំបុត្រ​ដល់​អភិបាល ព្រមទាំង​ប្រគល់​ប៉ូល​ដល់​លោក​ផង​។


លោក​ក៏​មានប្រសាសន៍ថា​៖ “ខ្ញុំ​នឹង​បើកសវនាការ​អំពី​រឿង​អ្នក កាលណា​ពួក​ដើមចោទ​របស់អ្នក​មក​ដល់”។ លោក​បាន​បញ្ជា​ឲ្យ​យាម​ប៉ូល​នៅក្នុង​វិមាន​របស់​ហេរ៉ូឌ៕


លោក​អាច​ជ្រាប​បាន​ថា មិនទាន់​លើស​ដប់ពីរ​ថ្ងៃ​ទេ តាំងពី​ខ្ញុំ​បាន​ឡើងទៅ​ថ្វាយបង្គំ​នៅ​យេរូសាឡិម


នៅពេល​គេ​ហៅ​ប៉ូល​មក ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​គាត់ ដោយ​និយាយថា​៖ “ឯកឧត្ដម​ភេលីច​អើយ‍! យើងខ្ញុំ​មាន​សេចក្ដីសុខសាន្ត​យ៉ាងច្រើន ដោយសារតែ​ការកែទម្រង់​ផ្សេងៗ​របស់លោក ដែល​លោក​កំពុង​ធ្វើ​ដល់​ប្រជាជន​នេះ ដោយ​គំនិតគិតទុកជាមុន​របស់លោក​;


ពេល​ខ្ញុំព្រះបាទ​នៅ​យេរូសាឡិម ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ជនជាតិយូដា​បាន​ប្ដឹង​អំពី​បុរសនេះ ដោយ​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​គាត់


ពួក​នាយកបូជាចារ្យ និង​ពួក​មេដឹកនាំ​របស់​ជនជាតិយូដា​ក៏​ប្ដឹង​ទៅ​លោក​ទាស់នឹង​ប៉ូល ព្រមទាំង​អង្វរ​សុំ


បងប្អូន​អើយ រីឯខ្ញុំវិញ កាល​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា ខ្ញុំ​បាន​មក​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​ដល់​អ្នករាល់គ្នា មិនមែន​ដោយ​ពាក្យសម្ដី​ដ៏ពូកែ ឬ​ប្រាជ្ញា​ទេ


ហើយ​ពាក្យសម្ដី និង​ការប្រកាស​របស់ខ្ញុំ ក៏​មិនមែន​ដោយ​ពាក្យ​ដ៏ទាក់ទាញ​នៃ​ប្រាជ្ញា​ដែរ គឺ​ដោយ​ការបញ្ជាក់​របស់​ព្រះវិញ្ញាណ និង​ព្រះចេស្ដា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម