ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 23:30 - ព្រះគម្ពីរខ្មែរសាកល

ក្រោយមក ខ្ញុំបាទ​បាន​ទទួលដំណឹងថា មាន​ផែនការសម្ងាត់​ទាស់នឹង​បុរស​នេះ ដូច្នេះ​ខ្ញុំបាទ​ក៏​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ទាំង​បង្គាប់​ពួក​ដើមចោទ​ឲ្យ​ចោទប្រកាន់​គាត់​នៅមុខ​លោក”។

សូមមើលជំពូក

Khmer Christian Bible

រួច​ពេល​ខ្ញុំ​ដឹង​ថា​ ពួក​ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ​ ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​ភ្លាម​ ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ដើម​ចោទ​មក‍​ឯ​លោក​ដែរ​ ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ពួក​សាសន៍​យូដា​មាន​គម្រោង​អាក្រក់​ចង់​សម្លាប់​គាត់ ខ្ញុំ​បាទ​ក៏​បញ្ជូន​គាត់​មក​ឯក‌ឧត្តម​ភ្លាម ហើយ​បង្គាប់​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ មក​និយាយ​តតាំង​នឹង​គាត់ នៅ​ចំពោះ​ឯកឧត្តម​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​សម្លាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯក‌ឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯក‌ឧត្ដម​តែ​ម្ដង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​មាន​គេ​មក​ប្រាប់​ខ្ញុំ​ពី​ឧបាយ‌កល ដែល​ពួក​សាសន៍​យូដា​គិត​ធ្វើ​ដល់​វា នោះ​ខ្ញុំ​ក៏​បញ្ជូន​មក​ឯ​លោក​ភ្លាម ទាំង​ប្រាប់​ពួក​អ្នក​ដើម​ចោទ ឲ្យ​គេ​មក​ចោទ​ប្រកាន់​នៅ​ចំពោះ​លោក​ចុះ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត សេចក្ដី​គួរ​ពុំ​គួរ សូម​ទាន​អភ័យ‌ទោស។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​ថា ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​សម្លាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បញ្ជូន​គាត់​មក​ឯក‌ឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯក‌ឧត្ដម​តែ​ម្ដង»។

សូមមើលជំពូក



កិច្ចការ 23:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ឲ្យ​ចៀសវាង​ពី​អាហារដែលសែនដល់រូបបដិមាករ ពី​ឈាម ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​។ ប្រសិនបើ​បងប្អូន​រក្សា​ខ្លួន​ពី​សេចក្ដីទាំងនេះ​បាន បងប្អូន​ធ្វើ​បាន​ប្រសើរ​ហើយ​។ សូម​ជម្រាបលា”។


លុះ​ភ្លឺឡើង ពួកយូដា​រៀប​ផែនការសម្ងាត់ ទាំង​នាំគ្នា​ស្បថ​ថា មិន​ហូប​មិន​ផឹក រហូតទាល់តែ​បាន​សម្លាប់​ប៉ូល​។


គាត់​និយាយ​ថា​៖ “ពួកយូដា​បាន​ព្រមព្រៀងគ្នា​នឹង​សុំ​លោក​ឲ្យ​នាំ​ប៉ូល​ចុះទៅ​ជួប​ក្រុមប្រឹក្សា​នៅ​ថ្ងៃស្អែក ដោយ​ធ្វើដូចជា​ចង់​សាកសួរ​អំពី​រឿង​គាត់​ឲ្យ​រឹតតែច្បាស់ថែមទៀត​។


ដូច្នេះ ពួក​ទាហាន​ក៏​យក​ប៉ូល​ទៅ​តាម​ពាក្យ​ដែល​បាន​បញ្ជា​ដល់​ពួកគេ ហើយ​នាំ​គាត់​ទៅ​អាន់ទីប៉ាទ្រីស​ទាំងយប់​។


លោក​ក៏​មានប្រសាសន៍ថា​៖ “ខ្ញុំ​នឹង​បើកសវនាការ​អំពី​រឿង​អ្នក កាលណា​ពួក​ដើមចោទ​របស់អ្នក​មក​ដល់”។ លោក​បាន​បញ្ជា​ឲ្យ​យាម​ប៉ូល​នៅក្នុង​វិមាន​របស់​ហេរ៉ូឌ៕


ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​មកពី​អាស៊ី​——​ប្រសិនបើ​ពួកគេ​មាន​អ្វី​ទាស់នឹង​ខ្ញុំ ពួកគេ​គួរតែ​មកដល់ទីនេះ ហើយ​ចោទប្រកាន់​ខ្ញុំ​នៅមុខ​លោក​។


ខ្ញុំព្រះបាទ​បាន​តប​នឹង​អ្នកទាំងនោះ​ថា មិនមែន​ជា​ទម្លាប់​របស់​ជនជាតិរ៉ូម៉ាំង​ទេ ដែល​ប្រគល់​អ្នកណា​ម្នាក់​ទៅ មុន​ចុងចោទ​បាន​ជួបគ្នាផ្ទាល់មុខ​នឹង​ដើមចោទ ហើយ​ទទួល​ឱកាស​ឆ្លើយការពារខ្លួន​ចំពោះ​បណ្ដឹង​នោះ​។


ប៉ុន្តែ​ផែនការសម្ងាត់​របស់​ពួកគេ​បាន​ដឹង​ដល់​សូល​។ ពួកគេ​ឃ្លាំមើល​ទ្វារក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​គាត់។


ជាទីបញ្ចប់ បងប្អូន​អើយ ចូរ​អ្នករាល់គ្នា​អរសប្បាយ​! ចូរ​ឲ្យបានគ្រប់លក្ខណ៍ ចូរ​ទទួល​ការ​កម្សាន្តចិត្ត ចូរ​មានចិត្តតែមួយ ចូរ​នៅសុខ​ជាមួយគ្នា នោះ​ព្រះ​នៃ​សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត នឹង​គង់នៅ​ជាមួយ​អ្នករាល់គ្នា​។