Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:35 - ព្រះគម្ពីរខ្មែរសាកល

35 លោក​ក៏​មានប្រសាសន៍ថា​៖ “ខ្ញុំ​នឹង​បើកសវនាការ​អំពី​រឿង​អ្នក កាលណា​ពួក​ដើមចោទ​របស់អ្នក​មក​ដល់”។ លោក​បាន​បញ្ជា​ឲ្យ​យាម​ប៉ូល​នៅក្នុង​វិមាន​របស់​ហេរ៉ូឌ៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 លោក​អភិបាល​ក៏​និយាយ​ថា៖​ «ពេល​ពួក​អ្នក​ដើម​ចោទ​របស់​អ្នក​មក​ដល់​ដែរ​ ខ្ញុំ​នឹង​ស្ដាប់​អ្នក​ទៀត»​ បន្ទាប់​មក​ គាត់​ក៏​បញ្ជា​ឲ្យ​ការពារ​លោក​ប៉ូល​នៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​ហេរ៉ូឌ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ពេល​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់ ខ្ញុំ​នឹង​ស្ដាប់​រឿង​ក្ដី​របស់​អ្នក»។ បន្ទាប់មក លោក​បង្គាប់​ឲ្យ​គេ​យាម​ការ‌ពារ​លោក​ប៉ុល នៅ​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 លោក​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ក៏​មាន​ប្រសាសន៍​ថា ចាំ​កាល​ណា​ពួក​ដើម​ចោទ​បាន​ចុះ​មក​ដល់ នោះ​អញ​នឹង​ស្តាប់​រឿង​ឯង​សព្វ​គ្រប់ រួច​លោក​បង្គាប់​ឲ្យ​ឃុំ​គាត់ ទុក​ក្នុង​សាលា​ជំនុំ​របស់​ស្តេច​ហេរ៉ូឌ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 គាត់​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ក្នុង​វិមាន​របស់​ស្តេច​ហេរ៉ូដ។

សូមមើលជំពូក ចម្លង




កិច្ចការ 23:35
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់ពី​ព្រះយេស៊ូវ​ប្រសូត​នៅ​បេថ្លេហិម​ក្នុង​យូឌា នា​សម័យ​ព្រះបាទ​ហេរ៉ូឌ មើល៍! មាន​ពួក​ហោរាចារ្យ​ពី​ទិសខាងកើត​បាន​មកដល់​យេរូសាឡិម


នៅពេល​ហេរ៉ូឌ​ឃើញ​ថា​ខ្លួន​ចាញ់បោក​ហោរាចារ្យ​ទាំងនោះ ទ្រង់​ក៏​ខ្ញាល់​យ៉ាងខ្លាំង ហើយ​ចាត់​គេ​ឲ្យទៅ សម្លាប់​ក្មេងប្រុស​ទាំងអស់​ដែល​នៅ​បេថ្លេហិម និង​តំបន់​ទាំងអស់​ជុំវិញ​បេថ្លេហិម ចាប់ពី​អាយុពីរឆ្នាំ​ចុះ​ក្រោម យោងតាម​ពេលវេលា​ដែល​ទ្រង់​បាន​សាកសួរ​ពី​ពួក​ហោរាចារ្យ​។


នៅពេល​ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មានអំពល់ ហើយ​អ្នក​យេរូសាឡិម​ទាំងមូល​ក៏​មានអំពល់​ជាមួយ​ទ្រង់​ដែរ​។


បន្ទាប់មក ពួក​ទាហាន​របស់​អភិបាល​នាំ​ព្រះយេស៊ូវ​ទៅ​ក្នុង​វិមាន​អភិបាល ហើយ​ប្រមូល​កងទាហាន​ទាំងមូល​មក​នៅ​ជុំវិញ​ព្រះអង្គ​។


ពួកគេ​នាំ​ព្រះយេស៊ូវ​ពី​កៃផាស​ទៅ​វិមាន​អភិបាល​; ពេលនោះ​ជា​ពេល​ព្រឹកព្រលឹម​។ ពួកគេ​មិន​ចូលទៅ​ក្នុង​វិមាន​នោះ​ទេ ដើម្បីកុំឲ្យ​ត្រូវបាន​ធ្វើឲ្យសៅហ្មង ក្រែងលោ​មិន​បាន​ហូប​អាហារ​បុណ្យរំលង​។


ក្រោយមក ខ្ញុំបាទ​បាន​ទទួលដំណឹងថា មាន​ផែនការសម្ងាត់​ទាស់នឹង​បុរស​នេះ ដូច្នេះ​ខ្ញុំបាទ​ក៏​បញ្ជូន​គាត់​មក​ឯកឧត្ដម​ភ្លាម ទាំង​បង្គាប់​ពួក​ដើមចោទ​ឲ្យ​ចោទប្រកាន់​គាត់​នៅមុខ​លោក”។


ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។


ពេលនោះ​អភិបាល​ធ្វើសញ្ញា​ឲ្យ​ប៉ូល​និយាយ ដូច្នេះ​ប៉ូល​ក៏​និយាយថា​៖ “ខ្ញុំ​ដឹងថា​ឯកឧត្ដម​ជា​ចៅក្រម​លើ​ជនជាតិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយការពារខ្លួន​យ៉ាងរីករាយ ចំពោះ​ការទាំងនេះ​ដែល​ទាក់ទងនឹង​ខ្ញុំ​។


ប៉ុន្តែ​មាន​ជនជាតិយូដា​ខ្លះ​មកពី​អាស៊ី​——​ប្រសិនបើ​ពួកគេ​មាន​អ្វី​ទាស់នឹង​ខ្ញុំ ពួកគេ​គួរតែ​មកដល់ទីនេះ ហើយ​ចោទប្រកាន់​ខ្ញុំ​នៅមុខ​លោក​។


ដោយសារ​ភេលីច​ស្គាល់​អំពី​មាគ៌ា​នេះ​យ៉ាងច្បាស់លាស់ លោក​ក៏​ផ្អាក​រឿងនោះ​សិន ដោយ​មានប្រសាសន៍ថា​៖ “កាលណា​លូស៊ា​មេបញ្ជាការ​ចុះមក ខ្ញុំ​នឹង​សម្រេច​រឿងក្ដី​របស់អស់លោក”។


លោក​ក៏​បញ្ជា​មេទាហានលើមួយរយនាក់​ឲ្យ​យាម​ប៉ូល ប៉ុន្តែ​ឲ្យ​មាន​សេរីភាព​ខ្លះ គឺ​មិន​ឲ្យ​ហាមឃាត់​មិត្តភក្ដិ​ណាម្នាក់​របស់គាត់​មិនឲ្យ​បម្រើ​គាត់​ឡើយ។


ខ្ញុំព្រះបាទ​បាន​តប​នឹង​អ្នកទាំងនោះ​ថា មិនមែន​ជា​ទម្លាប់​របស់​ជនជាតិរ៉ូម៉ាំង​ទេ ដែល​ប្រគល់​អ្នកណា​ម្នាក់​ទៅ មុន​ចុងចោទ​បាន​ជួបគ្នាផ្ទាល់មុខ​នឹង​ដើមចោទ ហើយ​ទទួល​ឱកាស​ឆ្លើយការពារខ្លួន​ចំពោះ​បណ្ដឹង​នោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម