ដ្បិតយើងបានយឹតយូដាជាធ្នូសម្រាប់យើង ហើយដាក់អេប្រាអិមជាព្រួញ។ ស៊ីយ៉ូនអើយ យើងនឹងដាស់កូនចៅរបស់អ្នកឡើងឲ្យទាស់នឹងកូនចៅក្រិក! យើងនឹងធ្វើឲ្យអ្នកបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ។
កិច្ចការ 20:2 - ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់ដើរចុះឡើងតាមតំបន់ទាំងនោះ ទាំងលើកទឹកចិត្តពួកសិស្សដោយពាក្យជាច្រើន គាត់ក៏មកដល់ក្រិក Khmer Christian Bible ពេលគាត់ធ្វើដំណើរកាត់តាមតំបន់ទាំងនោះ គាត់បានលើកទឹកចិត្ដដល់ពួកអ្នកជឿដោយពាក្យសំដីជាច្រើន រួចគាត់ក៏មកដល់ស្រុកក្រេក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកបានធ្វើដំណើរកាត់ស្រុកទាំងនោះ ហើយបានលើកទឹកចិត្តពួកសិស្សជាច្រើនមក លោកក៏បានមកដល់ស្រុកក្រិក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្តអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់បានដើរកាត់ដែនស្រុកទាំងនោះ ហើយអធិប្បាយទូន្មានជាច្រើន ដល់ពួកសិស្ស នោះគាត់បានដល់ទៅស្រុកក្រេក អាល់គីតាប លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្ដអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក គាត់ក៏បានទៅដល់ស្រុកក្រិក |
ដ្បិតយើងបានយឹតយូដាជាធ្នូសម្រាប់យើង ហើយដាក់អេប្រាអិមជាព្រួញ។ ស៊ីយ៉ូនអើយ យើងនឹងដាស់កូនចៅរបស់អ្នកឡើងឲ្យទាស់នឹងកូនចៅក្រិក! យើងនឹងធ្វើឲ្យអ្នកបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ។
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
រួចពីទីនោះទៅដល់ភីលីព ដែលជាទីក្រុងសំខាន់ជាងគេក្នុងស្រុកម៉ាសេដូន និងជាអាណានិគមរ៉ូម។ យើងបានស្នាក់នៅទីក្រុងនោះរយៈពេលប៉ុន្មានថ្ងៃ។
បន្ទាប់ពីធ្វើដំណើរឆ្លងកាត់អាំភីប៉ូលី និងអ័ប៉ុឡូនា ប៉ូល និងស៊ីឡាសមកដល់ថែស្សាឡូនីច។ នៅទីនោះ មានសាលាប្រជុំមួយរបស់ជនជាតិយូដា។
រីឯពួកបងប្អូនក៏ឲ្យប៉ូល និងស៊ីឡាសចេញទៅបេរាភ្លាមទាំងយប់។ កាលទៅដល់ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា។
ពេត្រុសបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដោយពាក្យសម្ដីផ្សេងៗជាច្រើនទៀត ហើយដាស់តឿនពួកគេថា៖ “ចូរឲ្យអ្នករាល់គ្នាត្រូវបានសង្គ្រោះចេញពីជំនាន់វៀចវេរនេះទៅ!”។
ក្រោយពីចលាចលនេះបានស្ងប់ហើយ ប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចលាពួកគេ ហើយចេញដំណើរទៅម៉ាសេដូន។
បន្ទាប់ពីឡើងទៅលើវិញ ប៉ូលក៏កាច់នំប៉័ង ហើយហូប រួចសន្ទនាយ៉ាងយូរទៀត រហូតដល់ភ្លឺ ទើបចេញដំណើរទៅ។
ហើយស្នាក់នៅទីនោះបីខែ។ ពេលគាត់រៀបនឹងចុះសំពៅទៅស៊ីរី ពួកយូដារៀបផែនការសម្ងាត់ទាស់នឹងគាត់ ដូច្នេះគាត់ក៏សម្រេចចិត្តត្រឡប់ទៅវិញដោយកាត់តាមម៉ាសេដូន។
ប៉ុន្តែប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំមុខជាស្គាល់ មិនមែនពាក្យសម្ដីរបស់អ្នកដែលមានឫកធំទេ គឺអំណាចគេវិញ។
យើងប្រកាសព្រះគ្រីស្ទ ដោយទូន្មានមនុស្សទាំងអស់ ហើយបង្រៀនមនុស្សទាំងអស់ដោយអស់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ដល់ព្រះ ជាមនុស្សពេញវ័យក្នុងព្រះគ្រីស្ទ។
ដូចដែលអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តបែបនេះចំពោះអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួនដែរ។
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងជំរុញទឹកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា ដូចដែលអ្នករាល់គ្នាបានរៀនពីយើងនូវរបៀបដែលអ្នករាល់គ្នាគួរតែដើរ និងបំពេញព្រះហឫទ័យព្រះយ៉ាងណា——គឺដូចដែលអ្នករាល់គ្នាកំពុងដើរមែន——នោះចូរអ្នករាល់គ្នាធ្វើយ៉ាងនោះឲ្យកាន់តែប្រសើរឡើងថែមទៀត