យើងរាល់គ្នាដឹងហើយថា ព្រះមិនសណ្ដាប់មនុស្សបាបទេ ប៉ុន្តែប្រសិនបើមានអ្នកណាកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គទ្រង់សណ្ដាប់អ្នកនោះ។
កិច្ចការ 19:35 - ព្រះគម្ពីរខ្មែរសាកល នៅទីបំផុត លេខាធិការក្រុងបានធ្វើឲ្យហ្វូងមនុស្សនៅស្ងៀម ហើយនិយាយថា៖ “អស់លោកដែលជាអ្នកអេភេសូរអើយ! តើមានអ្នកណាដែលមិនដឹងថា ទីក្រុងរបស់អ្នកអេភេសូរជាអ្នកថែរក្សាព្រះវិហាររបស់ព្រះម៉ែអរតេមីសដ៏ធំឧត្ដម និងរបស់រូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ? Khmer Christian Bible ក្រោយពីលេខាធិការក្រុងបានឲ្យបណ្ដាជននៅស្ងៀមស្ងាត់ គាត់ក៏និយាយថា៖ «បងប្អូនអ្នកក្រុងអេភេសូរអើយ! តើមានអ្នកណាមិនដឹងថា អ្នកក្រុងអេភេសូរជាអ្នកថ្វាយបង្គំព្រះនាងឌីអានដ៏ឧត្ដុង្គឧត្ដម និងរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកលេខាធិការបានឃាត់បណ្ដាជនឲ្យនៅស្ងៀមហើយ លោកមានប្រសាសន៍ថា៖ «ពួកក្រុងអេភេសូរអើយ តើអ្នកណាមិនដឹងថា ពួកអ្នកក្រុងអេភេសូរនេះ ជាអ្នកថែរក្សាព្រះវិហារព្រះនាងឌីអាន និងជាក្រុងដែលមានរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ!។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ អាល់គីតាប នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀមដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូ ជាក្រុងរបស់នាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ |
យើងរាល់គ្នាដឹងហើយថា ព្រះមិនសណ្ដាប់មនុស្សបាបទេ ប៉ុន្តែប្រសិនបើមានអ្នកណាកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គទ្រង់សណ្ដាប់អ្នកនោះ។
ពួកគេមកដល់អេភេសូរ ប៉ូលក៏ទុកអ្នកទាំងពីរនៅទីនោះ ហើយចូលទៅក្នុងសាលាប្រជុំ ជជែកជាមួយជនជាតិយូដា។
ប៉ុន្តែអ្នករាល់គ្នាបានទាំងឃើញ ទាំងឮថា ប៉ូលម្នាក់នេះបានបញ្ចុះបញ្ចូល និងបង្វែរប្រជាជនជាច្រើន មិនគ្រាន់តែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែនៅអាស៊ីទាំងមូល ដោយនិយាយថា: ‘អ្វីៗដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ’។
ប៉ុន្តែពេលបានដឹងថាគាត់ជាជនជាតិយូដា គេទាំងអស់គ្នាក៏ស្រែកព្រមគ្នា អស់រយៈពេលប្រមាណជាពីរម៉ោងថា៖ “ព្រះម៉ែអរតេមីសនៃអ្នកអេភេសូរ ធំឧត្ដមណាស់!”។
ដូច្នេះ ដោយសារការទាំងនេះជាអ្វីដែលមិនអាចបដិសេធបាន អស់លោកត្រូវតែនៅស្ងៀម ហើយកុំធ្វើអ្វីតក់ក្រហល់ពេកឡើយ។
កាលណោះ អ្នករាល់គ្នាគ្មានព្រះគ្រីស្ទទេ គឺត្រូវបានបំបែកចេញពីប្រជាជាតិអ៊ីស្រាអែល ហើយជាជនបរទេសខាងឯសម្ពន្ធមេត្រីនៃសេចក្ដីសន្យា; នៅក្នុងពិភពលោកនេះ អ្នករាល់គ្នាគ្មានសេចក្ដីសង្ឃឹម ហើយក៏ប្រាសចាកពីព្រះផង។