Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:34 - ព្រះគម្ពីរខ្មែរសាកល

34 ប៉ុន្តែ​ពេល​បាន​ដឹង​ថា​គាត់​ជា​ជនជាតិយូដា គេ​ទាំងអស់គ្នា​ក៏​ស្រែក​ព្រមគ្នា អស់រយៈពេល​ប្រមាណជា​ពីរ​ម៉ោង​ថា​៖ “ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ប៉ុន្ដែ​ពេល​ដឹង​ថា​ លោក​អ័លេក្សានត្រុស​ជា​ជនជាតិ​យូដា​ ពួកគេ​បាន​ស្រែក​ព្រម​គ្នា​អស់​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ប៉ុន្តែ ពេល​គេ​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា ប្រមាណ​ជា​ពីរ​ម៉ោង​ថា៖ «ព្រះនាង​ឌីអាន​របស់​ពួក​ក្រុង​អេភេ‌សូរ​យើង ទ្រង់​ធំ​វិសេស!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ប៉ុន្តែ កាល​ប្រជា‌ជន​ឃើញ​ថា​គាត់​ជា​ជន‌ជាតិ​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះ‌នាង​ឌីអាន ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 កាល​គេ​បាន​ដឹង​ថា គាត់​ជា​សាសន៍​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​ចំនួន​ប្រហែល​ជា​២​ម៉ោង​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ប៉ុន្ដែ កាល​ប្រជា‌ជន​ឃើញ​ថា គាត់​ជា​ជន‌ជាតិ​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេ‌សូ នាង​ប្រសើរ​ឧត្ដម!»។

សូមមើលជំពូក ចម្លង




កិច្ចការ 19:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​ឮ​ដូច្នេះ ក៏​ពេញដោយភាពក្ដៅក្រហាយ ហើយ​ស្រែកឡើង​ថា​៖ “ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!”។


ពួកគេ​ថ្វាយបង្គំ​នាគ ពីព្រោះ​វា​បាន​ប្រគល់​សិទ្ធិអំណាច​ដល់​សត្វតិរច្ឆាន​នោះ​។ ពួកគេ​ក៏​ថ្វាយបង្គំ​សត្វតិរច្ឆាន​នោះ​ដែរ ទាំង​ពោលថា​៖ “តើ​នរណា​អាចប្រៀបផ្ទឹមនឹង​សត្វតិរច្ឆាន​នេះ​បាន​? តើ​នរណា​អាច​តយុទ្ធ​នឹង​វា​បាន​?”។


នៅពេល​នាំ​អ្នកទាំងពីរ​មក​ឯ​ពួក​មេគ្រប់គ្រង ពួកគេ​ក៏​និយាយថា​៖ “អ្នក​ទាំងនេះ​ជា​ជនជាតិយូដា បាន​បង្កចលាចល​នៅក្នុង​ទីក្រុង​របស់យើង


នៅពេល​អ្នករាល់គ្នា​អធិស្ឋាន កុំ​ពោលប៉ប៉ាច់ប៉ប៉ោច​ដូច​សាសន៍ដទៃ​ឡើយ ដ្បិត​ពួកគេ​គិត​ថា ពួកគេ​នឹង​ត្រូវបាន​សណ្ដាប់​តាមរយៈ​ពាក្យជាច្រើន​របស់​ពួកគេ​។


អ្នក​ដែល​និយាយថា កុំ​ផិតក្បត់ តើ​ខ្លួនអ្នក​ផិតក្បត់​ដែរឬ​? អ្នក​ដែល​ស្អប់ខ្ពើម​រូបបដិមាករ តើ​ខ្លួនអ្នក​ប្លន់វិហារ​ឬ​?


ប៉ុន្តែ​អ្នករាល់គ្នា​បាន​ទាំង​ឃើញ ទាំង​ឮ​ថា ប៉ូល​ម្នាក់នេះ​បាន​បញ្ចុះបញ្ចូល និង​បង្វែរ​ប្រជាជនជាច្រើន មិនគ្រាន់តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះទេ គឺ​ស្ទើរតែ​នៅ​អាស៊ី​ទាំងមូល ដោយ​និយាយ​ថា​: ‘អ្វីៗ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិនមែន​ជា​ព្រះ​ទេ’។


ពោលគឺ មាន​ជាងប្រាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស បាន​ធ្វើឲ្យមាន​ចំណូល​មិន​តិច​ទេ​ដល់​ពួក​ជាង តាមរយៈ​ការ​ធ្វើ​រូបវិហារ​ព្រះម៉ែ​អរតេមីស​ពី​ប្រាក់​។


នៅពេល​ពួក​ជនជាតិយូដា​រុញ​អ័លេក្សានត្រុស​ទៅខាងមុខ មាន​អ្នកខ្លះ​ក្នុង​ហ្វូងមនុស្ស​បាន​ជំរុញ​គាត់​ឲ្យនិយាយ​។ អ័លេក្សានត្រុស​ក៏​ធ្វើសញ្ញា​ដោយ​ដៃ ចង់​ឆ្លើយការពារខ្លួន​នៅមុខ​បណ្ដាជន​។


នៅទីបំផុត លេខាធិការក្រុង​បាន​ធ្វើឲ្យ​ហ្វូងមនុស្ស​នៅស្ងៀម ហើយ​និយាយថា​៖ “អស់លោក​ដែលជា​អ្នកអេភេសូរ​អើយ! តើ​មាន​អ្នកណា​ដែល​មិន​ដឹង​ថា ទីក្រុង​របស់​អ្នកអេភេសូរ​ជា​អ្នកថែរក្សាព្រះវិហារ​របស់​ព្រះម៉ែ​អរតេមីស​ដ៏ធំឧត្ដម និង​របស់​រូបសំណាក​ដែល​ធ្លាក់ពីលើមេឃមក​នោះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម