កិច្ចការ 19:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល35 នៅទីបំផុត លេខាធិការក្រុងបានធ្វើឲ្យហ្វូងមនុស្សនៅស្ងៀម ហើយនិយាយថា៖ “អស់លោកដែលជាអ្នកអេភេសូរអើយ! តើមានអ្នកណាដែលមិនដឹងថា ទីក្រុងរបស់អ្នកអេភេសូរជាអ្នកថែរក្សាព្រះវិហាររបស់ព្រះម៉ែអរតេមីសដ៏ធំឧត្ដម និងរបស់រូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ? សូមមើលជំពូកKhmer Christian Bible35 ក្រោយពីលេខាធិការក្រុងបានឲ្យបណ្ដាជននៅស្ងៀមស្ងាត់ គាត់ក៏និយាយថា៖ «បងប្អូនអ្នកក្រុងអេភេសូរអើយ! តើមានអ្នកណាមិនដឹងថា អ្នកក្រុងអេភេសូរជាអ្នកថ្វាយបង្គំព្រះនាងឌីអានដ៏ឧត្ដុង្គឧត្ដម និងរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 កាលលោកលេខាធិការបានឃាត់បណ្ដាជនឲ្យនៅស្ងៀមហើយ លោកមានប្រសាសន៍ថា៖ «ពួកក្រុងអេភេសូរអើយ តើអ្នកណាមិនដឹងថា ពួកអ្នកក្រុងអេភេសូរនេះ ជាអ្នកថែរក្សាព្រះវិហារព្រះនាងឌីអាន និងជាក្រុងដែលមានរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ!។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ សូមមើលជំពូកអាល់គីតាប35 នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀមដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូ ជាក្រុងរបស់នាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ សូមមើលជំពូក |