មានពរហើយ មនុស្សដែលស្ដាប់តាមខ្ញុំដោយចាំយាមនៅមាត់ទ្វាររបស់ខ្ញុំជារៀងរាល់ថ្ងៃ ទាំងរង់ចាំនៅសសរទ្វាររបស់ខ្ញុំ!
កិច្ចការ 17:17 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ គាត់ក៏ជជែកជាមួយជនជាតិយូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ នៅសាលាប្រជុំ ព្រមទាំងជជែកជាមួយពួកអ្នកដែលជួបប្រទះនឹងគាត់នៅតាមផ្សារ ជារៀងរាល់ថ្ងៃ។ Khmer Christian Bible ដូច្នេះ គាត់ជជែកវែកញែកជាមួយជនជាតិយូដា និងពួកអ្នកមកថ្វាយបង្គំនៅក្នុងសាលាប្រជុំ ព្រមទាំងពួកអ្នកដែលគាត់បានជួបនៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកក៏ជជែកវែកញែកនៅក្នុងសាលាប្រជុំជាមួយសាសន៍យូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ ហើយរាល់ថ្ងៃនៅទីផ្សារជាមួយអស់អ្នកដែលជួបជាមួយលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ* ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គាត់ក៏ជជែកពន្យល់ដល់សាសន៍យូដា នឹងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេ ហើយនៅទីផ្សារ ជាមួយនឹងអស់អ្នកដែលមកចួបនឹងគាត់រាល់តែថ្ងៃដែរ អាល់គីតាប គាត់បានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចអុលឡោះនៅក្នុងសាលាប្រជុំ ហើយរៀងរាល់ថ្ងៃ គាត់សន្ទនាជាមួយអស់អ្នកដែលគាត់ជួបនៅតាមទីលានសាធារណៈក្នុងក្រុង។ |
មានពរហើយ មនុស្សដែលស្ដាប់តាមខ្ញុំដោយចាំយាមនៅមាត់ទ្វាររបស់ខ្ញុំជារៀងរាល់ថ្ងៃ ទាំងរង់ចាំនៅសសរទ្វាររបស់ខ្ញុំ!
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរចេញទៅទូទាំងពិភពលោក ហើយប្រកាសដំណឹងល្អនេះដល់មនុស្សលោកទាំងអស់។
ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀកក្នុងបន្ទប់សម្ងាត់ នោះនឹងបានប្រកាសនៅលើដំបូលផ្ទះវិញ។
លោកមានជំនឿស៊ប់ ហើយលោកជាមួយក្រុមគ្រួសារទាំងមូលរបស់លោក កោតខ្លាចព្រះ។ លោកចែកទានជាច្រើនដល់ប្រជាជន ហើយតែងតែអធិស្ឋានទៅព្រះជានិច្ច។
ប៉ូលក៏ក្រោកឡើងធ្វើសញ្ញាដោយដៃ ហើយនិយាយថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែល និងអស់លោកដែលកោតខ្លាចព្រះអើយ សូមស្ដាប់ចុះ!
បន្ទាប់ពីការប្រជុំចប់ហើយ មានជនជាតិយូដាជាច្រើន និងអ្នកចូលសាសនាយូដាដែលគោរពកោតខ្លាចព្រះ បានទៅតាមប៉ូល និងបារណាបាស។ អ្នកទាំងពីរក៏សន្ទនាជាមួយពួកគេ ទាំងលើកទឹកចិត្តពួកគេឲ្យនៅជាប់ក្នុងព្រះគុណរបស់ព្រះ។
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
ក៏ចាប់ផ្ដើមប្រកាសព្រះយេស៊ូវនៅតាមសាលាប្រជុំភ្លាម ថាគឺព្រះអង្គនេះហើយជាព្រះបុត្រារបស់ព្រះ។
ដ្បិតមនុស្សនឹងទៅជាអ្នកស្រឡាញ់ខ្លួនឯង អ្នកស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ មនុស្សអកតញ្ញូ មនុស្សមិនវិសុទ្ធ
មានបែបផែននៃការគោរពព្រះ ប៉ុន្តែបដិសេធអំណាចនៃការគោរពព្រះវិញ។ ដូច្នេះ ចូរចៀសវាងពីមនុស្សបែបនេះចុះ។