ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
កិច្ចការ 16:36 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ឆ្មាំគុកក៏ប្រាប់ពាក្យទាំងនេះដល់ប៉ូលថា៖ “ពួកមេគ្រប់គ្រងបានចាត់គេឲ្យមក ដើម្បីដោះលែងលោកទាំងពីរ ដូច្នេះឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ”។ Khmer Christian Bible ដូច្នេះឆ្មាំគុកក៏ប្រាប់លោកប៉ូលអំពីសេចក្ដីទាំងនោះថា៖ «ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់គេឲ្យមក ដើម្បីដោះលែងពួកលោកហើយ ដូច្នេះ ឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្មាំគុកក៏នាំពាក្យនេះមកប្រាប់លោកប៉ុលថា៖ «ពួកតម្រួតបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមអញ្ជើញទៅឥឡូវនេះដោយសុខសាន្តចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមលោកចេញទៅឲ្យបានសុខសាន្តចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេភូឃុំក៏ប្រាប់ដល់ប៉ុល តាមពាក្យនោះថា លោកនគរបាលបានចាត់គេមក ប្រាប់ឲ្យលែងលោកចេញទៅហើយ ដូច្នេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ អាល់គីតាប ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមលោកចេញទៅឲ្យបានសុខសាន្ដចុះ»។ |
ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
“ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ ខ្ញុំផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនដូចដែលពិភពលោកផ្ដល់ឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាមានអំពល់ ឬភិតភ័យឡើយ។
ក្រោយពីអ្នកទាំងពីរស្នាក់នៅមួយរយៈ ពួកបងប្អូនក៏ជូនដំណើរពួកគេឲ្យទៅឯពួកអ្នកដែលបានចាត់អ្នកទាំងពីរឲ្យមក ដោយសុខសាន្ត។
ក្រោយពីវាយច្រើនរំពាត់ហើយ ក៏ដាក់គុកពួកគេ ទាំងបញ្ជាឆ្មាំគុកឲ្យយាមយ៉ាងប្រុងប្រយ័ត្ន។
នៅពេលភ្ញាក់ឡើង ឆ្មាំគុកឃើញទ្វារគុកនៅចំហ ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយនឹកស្មានថាពួកអ្នកទោសបានរត់បាត់អស់ហើយ។
លុះភ្លឺឡើង ពួកមេគ្រប់គ្រងបានចាត់ពួកតម្រួតឲ្យទៅ និយាយថា៖ “ចូរដោះលែងអ្នកទាំងនោះទៅ!”។