Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:36 - Khmer Christian Bible

36 ដូច្នេះ​ឆ្មាំ​គុក​ក៏​ប្រាប់​លោក​ប៉ូល​អំពី​សេចក្ដី​ទាំង​នោះ​ថា៖​ «ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​គេ​ឲ្យ​មក​ ដើម្បី​ដោះលែង​ពួក​លោក​ហើយ​ ដូច្នេះ​ ឥឡូវ​នេះ​ សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ដ​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ដូច្នេះ ឆ្មាំគុក​ក៏​ប្រាប់​ពាក្យ​ទាំងនេះ​ដល់​ប៉ូល​ថា​៖ “ពួក​មេគ្រប់គ្រង​បាន​ចាត់​គេ​ឲ្យមក ដើម្បី​ដោះលែង​លោកទាំងពីរ ដូច្នេះ​ឥឡូវនេះ សូមអញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ឆ្មាំ​គុក​ក៏​នាំ​ពាក្យ​នេះមក​ប្រាប់​លោក​ប៉ុល​ថា៖ «ពួក​តម្រួត​បាន​ចាត់​គេ​មកប្រាប់​ឲ្យដោះ​លែង​លោក​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ឥឡូវ​នេះ​ដោយ​សុខ‌សាន្ត​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញា‌ធរ​បាន​ចាត់​គេ​មក​ប្រាប់​ឲ្យ​ដោះ​លែង​លោក​ហើយ ដូច្នេះ សូម​លោក​ចេញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 មេភូ‌ឃុំ​ក៏​ប្រាប់​ដល់​ប៉ុល តាម​ពាក្យ​នោះ​ថា លោក​នគរ‌បាល​បាន​ចាត់​គេ​មក ប្រាប់​ឲ្យ​លែង​លោក​ចេញ​ទៅ​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញាធរ​បាន​ចាត់​គេ​មក​ប្រាប់​ឲ្យ​ដោះ​លែង​លោក​ហើយ ដូច្នេះ សូម​លោក​ចេញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ដ​ចុះ»។

សូមមើលជំពូក ចម្លង




កិច្ចការ 16:36
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​


ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់គ្នា​ ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ គឺ​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​កុំ​ឲ្យ​ចិត្ត​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ឬ​ភ័យខ្លាច​ឡើយ។​


ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង​ ឃើញ​ទ្វារ​គុក​ទាំងឡាយ​ចំហ​ដូច្នេះ​ គាត់​ក៏​ហូត​ដាវ​បម្រុង​សម្លាប់​ខ្លួន​ ដោយ​ស្មាន​ថា​អ្នក​ទោស​រត់​អស់​ហើយ​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​នាង​ធ្វើ​ឲ្យ​នាង​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ដ​ និង​ជា​ពី​ជំងឺ​របស់​នាង​ចុះ»។​


ក្រោយពី​វាយ​ជាច្រើន​រំពាត់​មក​ ពួកគេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​គុក​ ទាំង​បញ្ជា​ឲ្យ​ឆ្មាំ​គុក​យាម​ពួកគាត់​យ៉ាង​ប្រុង​ប្រយ័ត្ន។​


លុះ​ភ្លឺ​ឡើង​ ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​នគរបាល​ឲ្យ​ទៅ​ប្រាប់​ថា៖​ «ចូរ​ដោះលែង​អ្នក​ទាំង​នោះ​ទៅ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម