កិច្ចការ 16:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 មេភូឃុំក៏ប្រាប់ដល់ប៉ុល តាមពាក្យនោះថា លោកនគរបាលបានចាត់គេមក ប្រាប់ឲ្យលែងលោកចេញទៅហើយ ដូច្នេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល36 ដូច្នេះ ឆ្មាំគុកក៏ប្រាប់ពាក្យទាំងនេះដល់ប៉ូលថា៖ “ពួកមេគ្រប់គ្រងបានចាត់គេឲ្យមក ដើម្បីដោះលែងលោកទាំងពីរ ដូច្នេះឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ”។ សូមមើលជំពូកKhmer Christian Bible36 ដូច្នេះឆ្មាំគុកក៏ប្រាប់លោកប៉ូលអំពីសេចក្ដីទាំងនោះថា៖ «ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់គេឲ្យមក ដើម្បីដោះលែងពួកលោកហើយ ដូច្នេះ ឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 ឆ្មាំគុកក៏នាំពាក្យនេះមកប្រាប់លោកប៉ុលថា៖ «ពួកតម្រួតបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមអញ្ជើញទៅឥឡូវនេះដោយសុខសាន្តចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមលោកចេញទៅឲ្យបានសុខសាន្តចុះ»។ សូមមើលជំពូកអាល់គីតាប36 ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមលោកចេញទៅឲ្យបានសុខសាន្ដចុះ»។ សូមមើលជំពូក |
នោះយ៉ូណាថានមានប្រសាសន៍ដល់ដាវីឌថា អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្ដីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ ថា ព្រះយេហូវ៉ាទ្រង់នឹងគង់កណ្តាលខ្ញុំហើយនឹងអ្នក ហើយកណ្តាលពូជខ្ញុំ នឹងពូជរបស់អ្នកជាដរាបតទៅ នោះដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានលោកក៏ត្រឡប់វិលចូលទៅក្នុងទីក្រុងវិញ។