ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ
កិច្ចការ 13:14 - ព្រះគម្ពីរខ្មែរសាកល រីឯពួកគេបន្តដំណើរពីពើកា ហើយទៅដល់អាន់ទីយ៉ូកក្នុងពីស៊ីឌា រួចនៅថ្ងៃសប្ប័ទ ពួកគេក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ។ Khmer Christian Bible ប៉ុន្ដែពួកគាត់បានធ្វើដំណើរបន្ដពីក្រុងពើកាមកដល់ក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា រួចពួកគាត់បានចូលទៅអង្គុយក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកប៉ុល និងលោកបាណាបាសបានបន្ដដំណើរពីក្រុងពើកា មកដល់ក្រុងអាន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកប៉ូល និងមិត្តភក្ដិរបស់លោក បានបន្តដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ* លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក អាល់គីតាប រីឯលោកប៉ូល និងមិត្ដភក្ដិរបស់លោក បានបន្ដដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃជំអាត់អ្នកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។ |
ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ
នៅពេលប៉ូល និងបារណាបាសកំពុងចេញពីសាលាប្រជុំ ប្រជាជនបានអង្វរឲ្យនិយាយសេចក្ដីទាំងនេះដល់ពួកគេ នៅថ្ងៃសប្ប័ទខាងមុខទៀត។
លុះដល់ថ្ងៃសប្ប័ទបន្ទាប់ អ្នកក្រុងស្ទើរតែទាំងអស់បានជួបជុំគ្នា ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
លុះទៅដល់សាឡាមីច ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះនៅតាមសាលាប្រជុំរបស់ជនជាតិយូដា។ ពួកគេមានយ៉ូហានម៉ាកុសជាអ្នកជួយដែរ។
ប៉ុន្តែមានជនជាតិយូដាខ្លះបានមកពីអាន់ទីយ៉ូក និងអ៊ីកូនាម ហើយបញ្ចុះបញ្ចូលហ្វូងមនុស្ស នោះគេក៏គប់ដុំថ្មសម្លាប់ប៉ូល ហើយអូសចេញទៅខាងក្រៅទីក្រុង ដោយនឹកស្មានថាគាត់ស្លាប់ហើយ។
នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលយើងស្មានថាមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយ និយាយជាមួយស្ត្រីៗដែលមកជួបជុំគ្នា។
ប៉ូលក៏ចូលទៅក្នុងសាលាប្រជុំ តាមទម្លាប់របស់គាត់ ហើយជជែកជាមួយពួកគេពីគម្ពីរក្នុងបីថ្ងៃសប្ប័ទ
គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។
ប៉ូលបានចូលទៅក្នុងសាលាប្រជុំ ហើយប្រកាសយ៉ាងក្លាហានក្នុងអំឡុងបីខែ ទាំងជជែក និងបញ្ចុះបញ្ចូលគេអំពីអាណាចក្ររបស់ព្រះ។
ក៏ចាប់ផ្ដើមប្រកាសព្រះយេស៊ូវនៅតាមសាលាប្រជុំភ្លាម ថាគឺព្រះអង្គនេះហើយជាព្រះបុត្រារបស់ព្រះ។
ព្រមទាំងការបៀតបៀន និងទុក្ខលំបាកដែលកើតឡើងដល់ខ្ញុំនៅអាន់ទីយ៉ូក នៅអ៊ីកូនាម និងនៅលីស្ត្រា។ ខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនដ៏ខ្លាំងយ៉ាងណា! ព្រះអម្ចាស់បានស្រោចស្រង់ខ្ញុំពីការទាំងអស់នេះ។