Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:13 - ព្រះគម្ពីរខ្មែរសាកល

13 ប៉ូល និង​អ្នករួមដំណើរ​បាន​ចុះសំពៅ​ចេញពី​ប៉ាផុស ហើយ​ទៅដល់​ពើកា​ក្នុង​ប៉ាមភីលា​។ ពេលនោះ យ៉ូហាន​ម៉ាកុស​បាន​ចាកចេញ​ពី​ពួកគេ​ត្រឡប់ទៅ​យេរូសាឡិម​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 លោក​ប៉ូល​ និង​គូកន​របស់​គាត់​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ប៉ាផុស​មក​ដល់​ក្រុង​ពើកា​ ក្នុង​ស្រុក​ប៉ាមភីលា។​ នៅ​ពេល​នោះ​លោក​យ៉ូហាន​បាន​ចាកចេញ​ពី​ពួកគាត់​ ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក លោក​ប៉ុល និង​គូ‌កន​របស់​លោកបាន​ចុះ​សំពៅ​ចេញ​ពីក្រុង​ប៉ាផុស មក​ដល់​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាម‌ភីលា។ ឯ​លោក​យ៉ូហាន បានចាក​ចេញ​ពីពួក​គេ ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស​ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភី‌លា។ ពេល​នោះ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ប៉ុល នឹង​ពួក​គូ‌កន​គាត់ ក៏​ចុះ​សំពៅ​ចេញ​ពី​ប៉ាផុស ទៅ​ដល់​ពើកា នៅ​ស្រុក​ប៉ាម‌ភីលា ឯ​យ៉ូហាន គាត់​បែក​ពី​គេ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 លោក​ប៉ូល និង​មិត្ដ‌ភក្ដិ​របស់​លោក​បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភីលា។ ពេល​នោះ យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមមើលជំពូក ចម្លង




កិច្ចការ 13:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​យល់​ហើយ ពេត្រុស​ក៏​ទៅ​ផ្ទះ​របស់​ម៉ារា​ម្ដាយ​របស់​យ៉ូហាន ដែល​គេ​ហៅថា​ម៉ាកុស ជា​កន្លែងដែល​មាន​មនុស្ស​ជាច្រើន​ជួបជុំគ្នា​អធិស្ឋាន។


ប៉ុន្មានថ្ងៃ​ក្រោយមក ប៉ូល​និយាយ​នឹង​បារណាបាស​ថា​៖ “មក៍! យើង​នាំគ្នា​ត្រឡប់ទៅ​សួរសុខទុក្ខ​ពួក​បងប្អូន​នៅតាម​ទីក្រុង​នីមួយៗ ដែល​យើង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដើម្បីឲ្យ​ដឹងថា​ពួកគេ​ទៅជា​យ៉ាងណា​ហើយ”។


ប៉ុន្តែ​ប៉ូល​គិតថា មិន​គួរ​យក​ម្នាក់នេះ​ទៅជាមួយ​ទេ ពីព្រោះ​គាត់​បាន​ចាកចោល​ពួកគេ​នៅ​ប៉ាមភីលា ហើយ​មិន​បាន​ទៅ​ធ្វើការ​ជាមួយ​ពួកគេ​ឡើយ​។


ព្រីគា ប៉ាមភីលា អេហ្ស៊ីប និង​តំបន់​ក្នុង​លីប៊ី ដែល​នៅក្បែរ​គីរេន ព្រមទាំង​មាន​អ្នកដំណើរ​ពីរ៉ូម


ពេលនោះ ខ្យល់ទិសខាងត្បូង​បក់រំភើយៗ​មក នោះ​ពួកគេ​គិតថា​បាន​សម្រេច​តាម​បំណង​ហើយ ក៏​លើក​យុថ្កា ធ្វើដំណើរសសៀរ​ក្បែរ​ឆ្នេរ​ក្រែត​។


ក្រោយពី​ធ្វើដំណើរឆ្លងកាត់​សមុទ្រល្វឹងល្វើយ​តាមបណ្ដោយ​គីលីគា និង​ប៉ាមភីលា យើង​ក៏​ចូលចត​នៅ​មីរ៉ា​ក្នុង​លូគា​។


អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។


មាន​តែ​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជាមួយ​ខ្ញុំ​។ សូម​យក​ម៉ាកុស ហើយ​នាំ​គាត់​មក​ជាមួយ​អ្នក​ផង ដ្បិត​គាត់​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ក្នុង​ការងារបម្រើ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម