បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។
កិច្ចការ 13:11 - ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ មើល៍! ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងឯងហើយ ឯងនឹងទៅជាខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និងភាពងងឹតបានគ្របដណ្ដប់គាត់ ហើយគាត់ក៏ដើរទៅដើរមក ទាំងរកអ្នកដឹកដៃ។ Khmer Christian Bible មើល៍ ឥឡូវនេះ ព្រះហស្ដរបស់ព្រះអម្ចាស់បានទាស់នឹងអ្នក ហើយអ្នកនឹងត្រូវខ្វាក់មួយរយៈ មើលមិនឃើញពន្លឺថ្ងៃទេ» ស្រាប់តែអ្នកនោះចាប់ផ្ដើមព្រិលភ្នែក ហើយងងឹតមើលលែងឃើញ រួចដើររាវរកគេឲ្យនាំផ្លូវគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ឥឡូវនេះ ព្រះហស្តរបស់ព្រះអម្ចាស់បានសង្កត់លើអ្នកហើយ អ្នកនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ»។ រំពេចនោះ ភ្នែករបស់គាត់ទៅជាព្រឹលៗ ហើយងងឹតសូន្យទៅ រួចគាត់ដើរវិលវល់រាវរកគេឲ្យដឹកដៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះបារមីរបស់ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗ វិលវល់ រកគេជួយដឹកដៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ឥឡូវនេះ ព្រះហស្តនៃព្រះអម្ចាស់បានមកលើឯងហើយ ឯងនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិច នោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលៗ ហើយងងឹតសូន្យទៅ រួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃ អាល់គីតាប ឥឡូវនេះ អំណាចរបស់អុលឡោះជាអម្ចាស់នឹងធ្វើឲ្យអ្នកខ្វាក់ភ្នែក លែងឃើញពន្លឺថ្ងៃអស់មួយរយៈ»។ រំពេចនោះ ស្រាប់តែភ្នែករបស់គាត់ងងឹតមើលអ្វីពុំឃើញ។ គាត់ដើរស្ទាបៗ វិលវល់ រកគេជួយដឹកដៃ។ |
បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។
ដ្បិតព្រះហស្តរបស់ព្រះអង្គបានសង្កត់លើទូលបង្គំយ៉ាងធ្ងន់ទាំងយប់ទាំងថ្ងៃ កម្លាំងចិត្តរបស់ទូលបង្គំបានអស់ទៅ ដូចជាដោយភាពហួតហែងនៃរដូវក្ដៅ។ សេឡា
ដ្បិតព្រួញរបស់ព្រះអង្គបានមុតជាប់ក្នុងទូលបង្គំ ហើយព្រះហស្តរបស់ព្រះអង្គបានសង្កត់លើទូលបង្គំ។
គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំបានមកក្នុងពិភពលោកនេះដើម្បីកាត់ទោស គឺឲ្យអ្នកដែលមើលមិនឃើញបានមើលឃើញ ហើយឲ្យអ្នកដែលមើលឃើញត្រឡប់ជាខ្វាក់ភ្នែកវិញ”។
ដូច្នេះ អាណានាសក៏ចេញទៅ ហើយចូលទៅក្នុងផ្ទះនោះ រួចដាក់ដៃលើសូល និយាយថា៖ “សូលជាបងប្អូនអើយ ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមក គឺព្រះយេស៊ូវដែលលេចមកដល់អ្នក តាមផ្លូវដែលអ្នកបានធ្វើដំណើរមកនោះ ដើម្បីឲ្យអ្នកបានមើលឃើញវិញ ព្រមទាំងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធផង”។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
ការធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះដ៏មានព្រះជន្មរស់ ជាការគួរឲ្យភ័យខ្លាចណាស់។
ពួកអ្នកទាំងនោះជាប្រភពទឹកហួតហែង និងជាអ័ព្ទដែលត្រូវខ្យល់ព្យុះបក់បោក។ មានសេចក្ដីងងឹតសូន្យឈឹងបម្រុងទុកសម្រាប់ពួកគេ។