គឺយើងហើយ ជាយេហូវ៉ា នេះជានាមរបស់យើង។ យើងមិនប្រគល់សិរីរុងរឿងរបស់យើងដល់អ្នកដទៃ ក៏មិនប្រគល់សេចក្ដីសរសើរតម្កើងរបស់យើងដល់រូបឆ្លាក់ឡើយ។
កិច្ចការ 10:26 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុសលើកលោកឡើង ទាំងនិយាយថា៖ “សូមក្រោកឡើង ខ្លួនខ្ញុំក៏ជាមនុស្សដែរ”។ Khmer Christian Bible ប៉ុន្ដែលោកពេត្រុសលើកគាត់ឡើង ទាំងប្រាប់ថា៖ «ចូរក្រោកឡើង! ខ្ញុំក៏ជាមនុស្សដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកពេត្រុសលើកលោកឡើង ទាំងពោលថា៖ «សូមក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកពេត្រុសចាប់គាត់ឲ្យក្រោកឡើង ទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសលើកលោកឡើងដោយពាក្យថា សូមក្រោកឡើង ខ្លួនខ្ញុំជាមនុស្សដូចគ្នាដែរ អាល់គីតាប ប៉ុន្ដែ ពេត្រុសចាប់គាត់ឲ្យក្រោកឡើងទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ |
គឺយើងហើយ ជាយេហូវ៉ា នេះជានាមរបស់យើង។ យើងមិនប្រគល់សិរីរុងរឿងរបស់យើងដល់អ្នកដទៃ ក៏មិនប្រគល់សេចក្ដីសរសើរតម្កើងរបស់យើងដល់រូបឆ្លាក់ឡើយ។
មែនហើយ ដៃយើងផ្ទាល់បានចាក់គ្រឹះផែនដី ដៃស្ដាំរបស់យើងបានលាតផ្ទៃមេឃ; កាលណាយើងហៅ ពួកវានឹងឈរឡើងជាមួយគ្នា។
ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។