Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ប៉ុន្ដែ លោក​ពេត្រុស​លើក​លោក​ឡើង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ប៉ុន្តែ​ពេត្រុស​លើក​លោក​ឡើង ទាំង​និយាយថា​៖ “សូម​ក្រោកឡើង ខ្លួនខ្ញុំ​ក៏​ជា​មនុស្ស​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ប៉ុន្ដែ​លោក​ពេត្រុស​លើក​គាត់​ឡើង​ ទាំង​ប្រាប់​ថា៖​ «ចូរ​ក្រោក​ឡើង!​ ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 តែ​ពេត្រុស​លើក​លោក​ឡើង​ដោយ​ពាក្យ​ថា សូម​ក្រោក​ឡើង ខ្លួន​ខ្ញុំ​ជា​មនុស្ស​ដូច​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ប៉ុន្ដែ ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង​ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។

សូមមើលជំពូក ចម្លង




កិច្ចការ 10:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។


ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ"» ។


មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​គេ​បាន​សម្លាប់ តាំង​ពី​កំណើត​ពិភព‌លោក​មក នឹង​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ។


ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ​បង្គំ តែ​លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «កុំ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​អ្នក​បម្រើ​រួម​ការងារ​ជា​មួយ​អ្នក និង​ជា​បង‌ប្អូន​អ្នក ដែល​មាន​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ»។ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ គឺ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម