ដ្បិតមិនមែនជាអ្នករាល់គ្នាទេដែលនិយាយ គឺជាព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នាវិញ ដែលមានបន្ទូលតាមរយៈអ្នករាល់គ្នា។
កិច្ចការ 1:4 - ព្រះគម្ពីរខ្មែរសាកល ពេលគង់នៅជាមួយពួកគេ ព្រះយេស៊ូវទ្រង់បង្គាប់ពួកគេថា៖“កុំចាកចេញពីយេរូសាឡិមឡើយ ផ្ទុយទៅវិញ ចូររង់ចាំសេចក្ដីសន្យារបស់ព្រះបិតា ដែលអ្នករាល់គ្នាបានឮពីខ្ញុំហើយ Khmer Christian Bible កាលកំពុងបរិភោគជាមួយគ្នា ព្រះអង្គបានបង្គាប់ពួកគេថា៖ «ចូរកុំចាកចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំសេចក្ដីសន្យារបស់ព្រះវរបិតា ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលកំពុងគង់នៅជាមួយពួកគេ ព្រះអង្គហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំព្រះបន្ទូលសន្យារបស់ព្រះវរបិតា ដែលទ្រង់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមសាវ័ក ព្រះអង្គហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយបន្ទូលថា ត្រូវឲ្យនៅចាំសេចក្ដីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ អាល់គីតាប ពេលអ៊ីសាកំពុងពិសាអាហារជាមួយក្រុមសាវ័ក អ៊ីសាហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលរសអុលឡោះ តាមបន្ទូលសន្យារបស់អុលឡោះជាបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា |
ដ្បិតមិនមែនជាអ្នករាល់គ្នាទេដែលនិយាយ គឺជាព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នាវិញ ដែលមានបន្ទូលតាមរយៈអ្នករាល់គ្នា។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះទម្រាំព្រះបិតាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដែលទូលសុំព្រះអង្គជាយ៉ាងណាទៅ!”។
ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានូវសេចក្ដីដែលត្រូវនិយាយ នៅវេលានោះឯង”។
ហើយមើល៍! ខ្ញុំនឹងបញ្ជូនអ្វីដែលព្រះបិតារបស់ខ្ញុំបានសន្យាមកដល់អ្នករាល់គ្នា។ យ៉ាងណាមិញ ចូរអ្នករាល់គ្នាស្នាក់នៅទីក្រុងរហូតដល់អ្នករាល់គ្នាត្រូវបានបំពាក់ដោយព្រះចេស្ដាពីស្ថានដ៏ខ្ពស់ចុះ”។
ហើយខ្ញុំនឹងទូលសុំព្រះបិតា រួចព្រះអង្គនឹងប្រទានព្រះជំនួយមួយអង្គទៀតមកអ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូត។
“នៅពេលព្រះជំនួយដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញមកពីព្រះបិតាបានយាងមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេ រួចមានបន្ទូលថា៖“ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធចុះ!
ព្រះអង្គមានបន្ទូលសេចក្ដីនេះ អំពីព្រះវិញ្ញាណដែលអ្នកជឿលើព្រះអង្គរៀបនឹងទទួល។ ពេលនោះ ព្រះវិញ្ញាណមិនទាន់យាងមកទេ ពីព្រោះព្រះយេស៊ូវមិនទាន់ទទួលការលើកតម្កើងសិរីរុងរឿងនៅឡើយ។
មិនមែនដល់មនុស្សទាំងអស់ទេ តែដល់ពួកសាក្សីដែលជ្រើសរើសទុកមុនដោយព្រះវិញ គឺយើងដែលហូបជាមួយព្រះអង្គ និងផឹកជាមួយព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ព្រះអង្គត្រូវបានលើកឡើងទៅខាងស្ដាំព្រះ ហើយទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា រួចព្រះអង្គក៏ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធនេះមក ដូចដែលអ្នករាល់គ្នាកំពុងតែឃើញ និងឮដែរ។