ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 4:22 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​មាន​សរសេរ​ទុកមក​ថា អ័ប្រាហាំ​មាន​កូនប្រុស​ពីរ​នាក់ ម្នាក់​ពី​ស្ត្រីដែលជាបាវបម្រើ ម្នាក់ទៀត​ពី​ស្ត្រីដែលមានសេរីភាព​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ លោក​អ័ប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់​ គឺ​ម្នាក់​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​ ហើយ​ម្នាក់​ទៀត​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​ពីរ​នាក់ ម្នាក់​កើត​ពី​ស្ដ្រី​ជា​បាវ​បម្រើ ម្នាក់​ទៀតកើត​ពីស្ដ្រី​អ្នក​ជា ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា

សូមមើលជំពូក

អាល់គីតាប

ក្នុង​គីតាប​មាន​ចែង​ទុក​មក​ថា អ៊ីព្រហ៊ីម​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ដ្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ដ្រី​អ្នក​ជា ។

សូមមើលជំពូក



កាឡាទី 4:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាការ​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​អាប់រ៉ាម ហើយ​អាប់រ៉ាម​ដាក់ឈ្មោះ​កូនប្រុស​របស់គាត់​ដែល​ហាការ​បាន​បង្កើត​នោះ​ថា អ៊ីសម៉ាអែល​។


នាង​ក៏​និយាយ​នឹង​អ័ប្រាហាំ​ថា​៖ “ចូរ​បណ្ដេញ​ស្ត្រីដែលជាបាវបម្រើ និង​កូន​របស់នាង​ចេញ​ទៅ​! ដ្បិត​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​នោះ មិន​ត្រូវ​ទទួលមរតក​ជាមួយ​អ៊ីសាក​កូន​របស់ខ្ញុំ​ទាល់តែសោះ”។


កូន​ពី​ស្ត្រីដែលជាបាវបម្រើ​បាន​កើតមក​តាមសាច់ឈាម រីឯ​កូន​ពី​ស្ត្រីដែលមានសេរីភាព​បាន​កើតមក​តាម​សេចក្ដីសន្យា​។


យ៉ាងណាមិញ តើ​ព្រះគម្ពីរ​ចែង​ដូចម្ដេច​? “ចូរ​បណ្ដេញ​ស្ត្រីដែលជាបាវបម្រើ និង​កូន​របស់​នាង​ចេញ​ទៅ​! ដ្បិត​កូន​របស់​ស្ត្រីដែលជាបាវបម្រើ មិន​ត្រូវ​ទទួលមរតក​ជាមួយ​កូន​របស់​ស្ត្រីដែលមានសេរីភាព​ទាល់តែសោះ”។


ដូច្នេះ បងប្អូន​អើយ យើង​មិនមែន​ជា​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រីដែលមានសេរីភាព​វិញ​៕