Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:15 - ព្រះគម្ពីរខ្មែរសាកល

15 ហាការ​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់​ឲ្យ​អាប់រ៉ាម ហើយ​អាប់រ៉ាម​ដាក់ឈ្មោះ​កូនប្រុស​របស់គាត់​ដែល​ហាការ​បាន​បង្កើត​នោះ​ថា អ៊ីសម៉ាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 នាង​ហាការ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​អាប់‌រ៉ាម ហើយ​លោក​អាប់‌រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​ហាការ​បង្កើត​នោះ​ថា "អ៊ីស‌ម៉ា‌អែល"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នាង​ហាការ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​អាប់រ៉ាម ហើយ​លោក​អាប់រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​នាង​ហាការ​បាន​បង្កើត​ជូន​លោក​នោះ​ថា “អ៊ីស្មា‌អែល”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហាការ​ក៏​បង្កើត​កូន​ប្រុស​១​ឲ្យ​អាប់រ៉ាម ហើយ​អាប់រ៉ាម​ឲ្យ​កូន​ដែល​ហាការ​បង្កើត​នោះ​ឈ្មោះ អ៊ីស‌ម៉ាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ហាជើរ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​អ៊ីប្រាំ ហើយ​អ៊ីប្រាំ​ដាក់​ឈ្មោះ​កូន​ដែល​ហាជើរ​បាន​បង្កើត​ជូន​គាត់​នោះ​ថា “អ៊ីស្មា‌អែល”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​របស់​ព្រះយេហូវ៉ា​និយាយ​នឹង​នាង​ទៀត​ថា​៖ “មើល៍! នាង​មានផ្ទៃពោះ ហើយ​នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់​។ នាង​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសម៉ាអែល ដ្បិត​ព្រះយេហូវ៉ា​បាន​ឮ​អំពី​ទុក្ខវេទនា​របស់នាង​ហើយ​។


ដោយហេតុនេះ គេ​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះ​នៅចន្លោះ​កាដេស និង​បេរេឌ​។


នៅពេល​ហាការ​បង្កើត​អ៊ីសម៉ាអែល​ឲ្យ​អាប់រ៉ាម អាប់រ៉ាម​មាន​អាយុ​ប៉ែតសិបប្រាំមួយ​ឆ្នាំ​៕


រួច​អ័ប្រាហាំ​ទូល​ព្រះ​ថា​៖ “ឱបើ​អ៊ីសម៉ាអែល​អាច​រស់នៅ​ចំពោះ​ព្រះអង្គ​ទៅអេះ!”។


ចំណែកឯ​អ៊ីសម៉ាអែល​វិញ យើង​បាន​ឮ​អ្នក​ហើយ មើល៍! យើង​បាន​ឲ្យពរ​វា ហើយ​ធ្វើឲ្យ​វា​បង្កើតកូន ក៏​នឹង​បង្កើនចំនួន​វា​យ៉ាងច្រើនក្រៃលែង​ផង​! វា​នឹង​ផ្ដល់កំណើត​មេដឹកនាំ​ដប់ពីរ​នាក់ ហើយ​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​។


នេះ​ជា​វង្សត្រកូល​របស់​អ៊ីសម៉ាអែល​កូនប្រុស​អ័ប្រាហាំ ដែល​ហាការ​ជនជាតិអេហ្ស៊ីប​ជា​បាវបម្រើស្រី​របស់​សារ៉ា បាន​បង្កើត​ឲ្យ​អ័ប្រាហាំ​:


អ៊ីសាក និង​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ ក៏​បញ្ចុះ​គាត់​នៅក្នុង​រអាង​នៅ​ម៉ាក់ពេឡា ត្រង់​ចម្ការ​របស់​អេប្រុន​កូនប្រុស​សូហារ​ជា​ជនជាតិហេត ដែល​នៅទល់មុខ​ម៉ាមរេ


ដូច្នេះ អេសាវ​ក៏​ទៅរក​អ៊ីសម៉ាអែល ហើយ​យក​ម៉ាហាឡាត់ ធ្វើជា​ប្រពន្ធ​មួយ​ទៀត ផ្សេងពី​ប្រពន្ធ​ដែល​គាត់​មាន​។ នាងជា​កូនស្រី​របស់​អ៊ីសម៉ាអែល​ដែលជា​កូនប្រុស​របស់​អ័ប្រាហាំ ហើយនាងជា​ប្អូនស្រី​របស់​នេបាយ៉ូត​។


មក៍! ចូរឲ្យ​យើង​លក់​វា​ទៅ​ជនជាតិអ៊ីសម៉ាអែល​វិញ ហើយ​កុំឲ្យ​យើង​ដាក់​ដៃ​លើ​វា​ឡើយ ដ្បិត​វា​ជា​ប្អូនប្រុស​របស់យើង ជា​សាច់សាលោហិត​របស់យើង”។ ពួក​បងប្អូន​របស់គាត់​ក៏​ស្ដាប់តាម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម