Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:23 - ព្រះគម្ពីរខ្មែរសាកល

23 កូន​ពី​ស្ត្រីដែលជាបាវបម្រើ​បាន​កើតមក​តាមសាច់ឈាម រីឯ​កូន​ពី​ស្ត្រីដែលមានសេរីភាព​បាន​កើតមក​តាម​សេចក្ដីសន្យា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ប៉ុន្ដែ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​បាន​កើត​តាម​សាច់ឈាម​ រីឯ​កូន​ដែល​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​បាន​កើត​តាម​សេចក្ដី​សន្យា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្ដែ កូន​ដែល​កើត​ពីស្ត្រីជា​បាវ​បម្រើ ជា​កូន​កើត​មក​តាម​សាច់​ឈាម ឯ​កូន​ដែល​កើត​ពីស្ត្រី​អ្នក​ជាវិញ កើតមក​តាម​សេចក្ដី​សន្យា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ​ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តែ​កូន​ដែល​កើត​ពី​បាវ​ស្រី នោះ​បាន​កើត​តាម​សាច់​ឈាម ហើយ​ដែល​កើត​ពី​អ្នក​ជា បាន​កើត​តាម​សេចក្ដី​សន្យា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ក៏​ប៉ុន្ដែ កូន​របស់​ស្ដ្រី​អ្នក​ងារ​នោះ ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ដ្រី​អ្នក​ជា​វិញ កើត​មក​តាម​បន្ទូល​សន្យា​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




កាឡាទី 4:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចុះ​មាន​ចែង​ដូចម្ដេច​? គឺ​ចែងថា​:“ព្រះបន្ទូល​នៅ​ជិត​អ្នក គឺ​ក្នុង​មាត់​របស់អ្នក និង​ក្នុង​ចិត្ត​របស់អ្នក” នោះគឺ​ព្រះបន្ទូល​នៃ​ជំនឿ​ដែល​យើង​ប្រកាស​។


ដ្បិត​មាន​សរសេរ​ទុកមក​ថា អ័ប្រាហាំ​មាន​កូនប្រុស​ពីរ​នាក់ ម្នាក់​ពី​ស្ត្រីដែលជាបាវបម្រើ ម្នាក់ទៀត​ពី​ស្ត្រីដែលមានសេរីភាព​។


ដូចគ្នាដែរ ដោយសារតែ​ជំនឿ សារ៉ា​ដែលជា​ស្ត្រី​អារ​បាន​ទទួល​សមត្ថភាព​បង្កើត​កូន ទោះបីជា​គាត់​ហួស​វ័យ​ហើយ​ក៏ដោយ ដ្បិត​គាត់​យល់ឃើញថា​ព្រះអង្គ​ដែល​បាន​សន្យា ទ្រង់​ស្មោះត្រង់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម