កាឡាទី 4:21 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលចង់នៅក្រោមក្រឹត្យវិន័យអើយ ចូរប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនបានឮអ្វីដែលក្រឹត្យវិន័យចែងមកទេឬ? Khmer Christian Bible ឱ ពួកអ្នកចង់នៅក្រោមក្រឹត្យវិន័យអើយ! សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្តីដែលក្រឹត្យវិន័យចែងទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាដែលចង់នៅក្រោមបន្ទុកក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនដែលជាអ្នកចង់ចុះចូលនឹងក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នា ដែលចង់នៅក្រោមបន្ទុកក្រិត្យវិន័យអើយ សូមប្រាប់មកខ្ញុំ តើមិនឮសេចក្ដីដែលក្រិត្យវិន័យថាទេឬអី អាល់គីតាប បងប្អូនដែលជាអ្នកចង់ចុះចូលនឹងហ៊ូកុំអើយ សូមប្រាប់ខ្ញុំមើល៍ តើបងប្អូនមិនយល់សេចក្ដីដែលហ៊ូកុំចែងទុកមកទេឬ? |
“ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘បងប្អូនរបស់អ្នកមានម៉ូសេ និងបណ្ដាព្យាការីហើយ ចូរឲ្យពួកគេស្ដាប់តាមលោកទាំងនោះចុះ’។
ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នាតើមិនមានសរសេរទុកមកថា:‘យើងនិយាយថា អ្នករាល់គ្នាជាព្រះ’ទេឬ?
ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។
នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ដ្បិតបាបនឹងលែងគ្រប់គ្រងលើអ្នករាល់គ្នាទៀតហើយ ពីព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ គឺនៅក្រោមព្រះគុណវិញ។
អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ ដ្បិតមានសរសេរទុកមកថា:“អស់អ្នកដែលមិនកាន់ខ្ជាប់ និងមិនប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលមានសរសេរទុកក្នុងគម្ពីរក្រឹត្យវិន័យ ត្រូវបណ្ដាសាហើយ”។
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ——ឬស៊ូនិយាយថាអ្នករាល់គ្នាត្រូវព្រះស្គាល់វិញ——ចុះម្ដេចក៏អ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍បឋមដ៏ខ្សោយ និងគ្មានតម្លៃម្ដងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់ធ្វើជាទាសករដល់របស់ទាំងនោះសាជាថ្មីឬ?