កុំបន្ថែមអ្វីទៅក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសអ្នក ហើយអ្នកត្រូវបានបញ្ជាក់ថាជាមនុស្សភូតភរ។
កាឡាទី 1:9 - ព្រះគម្ពីរខ្មែរសាកល ដូចដែលយើងបាននិយាយទុកមុន ឥឡូវនេះខ្ញុំសូមនិយាយម្ដងទៀតថា ប្រសិនបើអ្នកណាផ្សាយដំណឹងល្អដល់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ Khmer Christian Bible ដូចដែលយើងបានប្រាប់រួចមកហើយ តែឥឡូវនេះ ខ្ញុំសូមប្រាប់ម្តងទៀតថា បើអ្នកណាប្រកាសដំណឹងល្អខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ អាល់គីតាប ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្ដងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ! |
កុំបន្ថែមអ្វីទៅក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសអ្នក ហើយអ្នកត្រូវបានបញ្ជាក់ថាជាមនុស្សភូតភរ។
ក្រោយពីស្នាក់នៅមួយរយៈ គាត់ក៏ចេញដំណើរទៅ ហើយឆ្លងកាត់ស្រុកកាឡាទី និងព្រីគាជាបន្តបន្ទាប់ ទាំងពង្រឹងសិស្សទាំងអស់ផង។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កការបាក់បែក និងបង្កហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពីសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល។ ចូរបែរចេញពីអ្នកទាំងនោះ។
ខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្ដាសាដាច់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនរួមជាតិរបស់ខ្ញុំ ដែលជាសាច់ញាតិរបស់ខ្ញុំខាងសាច់ឈាម
ពេលខ្ញុំមានបំណងដូច្នេះ តើខ្ញុំបានប្រព្រឹត្តដោយធ្វេសប្រហែសឬ? ឬមួយក៏អ្វីដែលខ្ញុំសម្រេច ខ្ញុំសម្រេចតាមសាច់ឈាម បានជាសម្រាប់ខ្ញុំ “មែនៗ” គឺ “ទេៗ” ដែរ?
មួយវិញទៀត បងប្អូនរបស់ខ្ញុំអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ការដែលសរសេរសេចក្ដីដដែលនេះមកអ្នករាល់គ្នា មិនធុញទ្រាន់សម្រាប់ខ្ញុំទេ ហើយជាការការពារដល់អ្នករាល់គ្នា។