ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 2:17 - Khmer Christian Bible

ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ព្រះអង្គ​ត្រូវតែ​បានដូច​បងប្អូន​ក្នុង​គ្រប់ជំពូក ដើម្បីឲ្យ​ព្រះអង្គ​បានជា​មហាបូជាចារ្យ​ដែល​មានចិត្តមេត្តា និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ខាងឯ​ព្រះ ដើម្បី​ថ្វាយយញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់​ប្រជាជន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បងប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជា‌ចារ្យ* ដែល​មាន​ចិត្ត​មេត្តា‌ករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប*​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​គួរ​ឲ្យ​ទ្រង់​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​សំដេច​សង្ឃ ដែល​មាន​ព្រះ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ‌ត្រង់​ក្នុង​ការ​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ប្រយោជន៍​នឹង​ថ្វាយ​ដង្វាយ ឲ្យ​ធួន​នឹង​បាប​របស់​ប្រជា‌ជន​ទាំង‌ឡាយ

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​គាត់​គ្រប់​ជំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មូស្ទី​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​អុលឡោះ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប​ផង។

សូមមើលជំពូក



ហេព្រើរ 2:17
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ខ្ញុំ​មាន​ហេតុផល​អួត​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់​


បើ​ព្រះជាម្ចាស់​ឲ្យ​យើង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ កាល​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ​ ចុះ​ឥឡូវ​នេះ​ ពេល​ដែល​យើង​បាន​ផ្សះផ្សា​រួច​ហើយ​ យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត​ ដោយសារ​ជីវិត​របស់​ព្រះយេស៊ូ​


ហើយ​ដើម្បី​ឲ្យ​ព្រះអង្គ​ផ្សះផ្សា​ទាំង​ពីរ​ជាមួយ​ព្រះជាម្ចាស់​នៅ​ក្នុង​រូបកាយ​តែ​មួយ​តាមរយៈ​ឈើ​ឆ្កាង​ ដោយ​បាន​លុប​បំបាត់​ភាព​ជា​សត្រូវ​ចោល​ តាមរយៈ​ឈើ​ឆ្កាង។​


ដូច្នេះ​កាល​ពីដើម​អ្នក​រាល់គ្នា​បាន​ដាច់​ចេញ​ពី​ព្រះជាម្ចាស់​ ហើយ​បាន​តាំង​ចិត្ដ​ធ្វើ​ជា​សត្រូវ​ដោយ​ប្រព្រឹត្ដ​អំពើ​អាក្រក់​


ហើយ​ដោយសារ​យើង​មាន​សង្ឃ​មួយ​អង្គ​ដ៏​ធំ​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់​


ព្រះអង្គ​ដែល​ញែក​មនុស្ស​ជា​បរិសុទ្ធ​ និង​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ញែក​ជា​បរិសុទ្ធ​មាន​ព្រះវរបិតា​តែ​មួយ​ទេ​ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ខ្មាស​នឹង​ហៅ​ពួកគេ​ថា​បង​ប្អូន​ឡើយ​


ដូច្នេះ​ ដោយ​ព្រោះ​កូនៗ​មាន​ចំណែក​នៅ​ក្នុង​សាច់​ និង​ឈាម​ នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​ដូច្នោះ​ដែរ​ ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ជា​អ្នក​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​


ព្រះអង្គ​ពិត​ជា​មិន​បាន​ផ្ដល់​ជំនួយ​ដល់​ទេវតា​ទេ គឺ​ព្រះអង្គ​បាន​ផ្ដល់​ជំនួយ​ដល់​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​


ដូច្នេះ​ ឱ​បង​ប្អូន​ដ៏​បរិសុទ្ធ​ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅ​ពី​ស្ថានសួគ៌​របស់​ព្រះជាម្ចាស់​អើយ!​ ចូរ​ពិចារណា​អំពី​ព្រះយេស៊ូ​ជា​សាវក​ និង​ជា​សម្ដេច​សង្ឃ​ដែល​យើង​បាន​ប្រកាស​ថា​យើង​ជឿ​នោះ​ចុះ​


ព្រះអង្គ​ស្មោះត្រង់​ចំពោះ​ព្រះជាម្ចាស់​ដែល​បាន​តែងតាំង​ព្រះអង្គ​ គឺ​ដូច​ជា​លោក​ម៉ូសេ​ស្មោះត្រង់​នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទាំង​មូល​ដែរ។​


ដោយ​ឡែក​ លោក​ម៉ូសេ​បាន​ស្មោះត្រង់​ក្នុង​នាម​ជា​អ្នកបម្រើ​នៅ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ទាំង​មូល​ ដើម្បី​ជា​បន្ទាល់​អំពី​សេចក្ដី​ដែល​នឹង​ត្រូវ​ប្រកាស​


ដូច្នេះ​ ដោយ​ព្រោះ​យើង​មាន​សម្ដេច​សង្ឃ​ដ៏​ធំ​បំផុត​ដែល​បាន​យាង​កាត់​ស្ថានសួគ៌​ គឺ​ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ចូរ​យើង​កាន់តាម​ជំនឿ​ដែល​យើង​បាន​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ចុះ​


ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​


សម្ដេច​សង្ឃ​គ្រប់​រូប​ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុង​ចំណោម​មនុស្ស​ ហើយតែងតាំងឲ្យធ្វើ​ជា​តំណាង​មនុស្ស​នៅ​ក្នុង​កិច្ចការ​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ដើម្បី​ថ្វាយ​តង្វាយ​ និង​យញ្ញបូជា​សម្រាប់​បាប​


ហើយ​ព្រះជាម្ចាស់​បាន​ប្រកាស​តែងតាំង​ព្រះអង្គ​ជា​សម្ដេច​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក។​


ហើយ​សម្ដេច​សង្ឃ​អាច​អត់ឱន​ដល់​មនុស្ស​ល្ងង់​ខ្លៅ​ និង​វង្វេង​បាន​ ព្រោះ​គាត់​ផ្ទាល់​ក៏​មាន​ភាពទន់ខ្សោយ​ដែរ​


រីឯ​ព្រះគ្រិស្ដ​ក៏​ដូច្នោះ​ដែរ​ ព្រះអង្គ​មិន​បាន​លើក​តម្កើង​អង្គ​ទ្រង់​ធ្វើ​ជា​សម្ដេច​សង្ឃ​ឡើយ​ គឺ​ព្រះជាម្ចាស់​ទេ​ដែល​មាន​បន្ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអង្គ​ជា​បុត្រ​របស់​យើង​ យើង​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ»។​


ជា​កន្លែង​ដែល​ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​មុន​ជំនួស​យើង​ រួច​ព្រះអង្គ​បាន​ត្រលប់​ជា​សម្ដេច​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​រហូតអស់កល្ប​ជានិច្ច។​


សម្ដេច​សង្ឃ​បែប​នេះ​ហើយ​ដែល​យើង​ត្រូវ​ការ​ គឺ​បរិសុទ្ធ​ ស្លូត​ត្រង់​ ឥត​សៅហ្មង​ ហើយ​ត្រូវ​បាន​ញែកចេញ​ពី​មនុស្ស​បាប​ និង​ត្រលប់​ជា​ខ្ពង់​ខ្ពស់​ជាង​ស្ថាន​សួគ៌​ទៅ​ទៀត​


ដ្បិត​គម្ពីរ​វិន័យ​តែង​តាំង​មនុស្ស​ដែល​មាន​ភាព​ទន់​ខ្សោយ​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​ តែ​ព្រះ​បន្ទូល​សម្បថ​ដែល​មក​ក្រោយ​គម្ពីរ​វិន័យ​បាន​តែងតាំង​ព្រះរាជ​បុត្រា​ដ៏​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច‍​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ។​


រី‍ឯ​ចំណុច​ដ៏​សំខាន់​ក្នុង​សេចក្ដី​ដែល​បាន​រៀបរាប់​មក​នេះ​ គឺ​យើង​មាន​សម្ដេច​សង្ឃ​ដែល​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៅ​ស្ថានសួគ៌​


ដ្បិត​សម្ដេច​សង្ឃ​គ្រប់​រូប​ត្រូវ​បាន​តែងតាំង​ឲ្យ​ថ្វាយ​ទាំង​តង្វាយ​ និង​យញ្ញបូជា ដូច្នេះ​សម្ដេច​សង្ឃ​ម្នាក់​នេះ​ក៏​ត្រូវ​មាន​អ្វី​ថ្វាយ​ដែរ។​


​កាល​ព្រះគ្រិស្ដ​បាន​យាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃ​ខាង‍​ឯ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ ព្រះអង្គ​បាន​យាង​កាត់​រោង​ដ៏​វិសេស​ជាង​ ហើយ​គ្រប់​លក្ខណ៍​ជាង​ ដែល​មិន​មែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ហើយ​ក៏មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ដែរ។​