លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំជាបាវបម្រើព្រះករុណា ប្រាប់គាត់ថា "ខ្ញុំនឹងចងកែបលាជិះទៅជាមួយព្រះរាជាដែរ" ដ្បិតទូលបង្គំជាមនុស្សខ្វិន
២ សាំយូអែល 9:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានរាជឱង្ការសួរថា៖ «តើមានពូជពង្សរបស់ស្ដេចសូលណាមួយនៅរស់ឬទេ? យើងចង់សម្ដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ» ស៊ីបាទូលឆ្លើយថា៖ «នៅមានម្នាក់ខ្វិនជើង ជាបុត្ររបស់យ៉ូណាថាន» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងរាជវង្សរបស់ព្រះបាទសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សម្តែងសេចក្ដីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា មានកូនប្រុសម្នាក់របស់សម្ដេចយ៉ូណាថាននៅរស់ លោកខ្វិនជើងទាំងពីរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចទ្រង់មានបន្ទូលសួរថា តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ ស៊ីបាទូលឆ្លើយថា នៅមានម្នាក់ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន អាល់គីតាប ទតសួរថា៖ «តើក្នុងរាជវង្សរបស់ស្តេចសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សំដែងសេចក្តីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះអុលឡោះ»។ ស៊ីបាជម្រាបថា៖ «មានកូនប្រុសម្នាក់របស់សម្តេចយ៉ូណាថាននៅរស់ គាត់ខ្វិនជើងទាំងពីរ»។ |
លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំជាបាវបម្រើព្រះករុណា ប្រាប់គាត់ថា "ខ្ញុំនឹងចងកែបលាជិះទៅជាមួយព្រះរាជាដែរ" ដ្បិតទូលបង្គំជាមនុស្សខ្វិន
តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបម្រើ នៅចំពោះទ្រង់វិញ ឯព្រះករុណាជាម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សម្រេចតាមតែព្រះហឫទ័យចុះ។
ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
ដូច្នេះ មេភីបូសែតក៏នៅក្រុងយេរូសាឡិម ព្រោះលោកត្រូវបរិភោគនៅតុជាមួយស្តេច ហើយលោកខ្វិនជើងទាំងពីរ។
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំខ្លាចឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីសប្បុរសដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់ស្រែចម្ការរបស់ស្ដេចសូលជាជីតារបស់អ្នកទាំងអស់ដល់អ្នក តែខ្លួនអ្នក និងបរិភោគនៅតុជាមួយយើងជានិច្ច»។
ចូរមានចិត្តមេត្តាករុណា ដូចព្រះវរបិតារបស់អ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
តែព្រះយេហូវ៉ាគាប់ព្រះហឫទ័យស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានរើសអ្នករាល់គ្នា ជាពូជពង្សរបស់ពួកលោក លើសជាងអស់ទាំងសាសន៍ ដូចជាមានសព្វថ្ងៃនេះ។
ដោយព្រោះព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ព្រះអង្គក៏បានរើសយកពូជពង្សរបស់ពួកគេនៅជំនាន់ក្រោយ។ ព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមកនៅចំពោះព្រះអង្គ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ