២ សាំយូអែល 9:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះស្តេចទ្រង់មានបន្ទូលសួរថា តើមានពូជពង្សរបស់សូលណាមួយសល់នៅឬទេ ដើម្បីឲ្យយើងបានសំដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ ស៊ីបាទូលឆ្លើយថា នៅមានម្នាក់ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ស្តេចមានរាជឱង្ការសួរថា៖ «តើមានពូជពង្សរបស់ស្ដេចសូលណាមួយនៅរស់ឬទេ? យើងចង់សម្ដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ» ស៊ីបាទូលឆ្លើយថា៖ «នៅមានម្នាក់ខ្វិនជើង ជាបុត្ររបស់យ៉ូណាថាន» ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងរាជវង្សរបស់ព្រះបាទសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សម្តែងសេចក្ដីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា មានកូនប្រុសម្នាក់របស់សម្ដេចយ៉ូណាថាននៅរស់ លោកខ្វិនជើងទាំងពីរ»។ សូមមើលជំពូកអាល់គីតាប3 ទតសួរថា៖ «តើក្នុងរាជវង្សរបស់ស្តេចសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សំដែងសេចក្តីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះអុលឡោះ»។ ស៊ីបាជម្រាបថា៖ «មានកូនប្រុសម្នាក់របស់សម្តេចយ៉ូណាថាននៅរស់ គាត់ខ្វិនជើងទាំងពីរ»។ សូមមើលជំពូក |