Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រី​ឯ​នៅ​ក្នុង​ពួក​ដំណាក់​ស្ដេចសូល មាន​អ្នក​បម្រើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​គាល់​ព្រះបាទ​ដាវីឌ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ?» អ្នក​នោះ​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស គឺ​ទូល‌បង្គំ​នេះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល មាន​ម្នាក់​ឈ្មោះ​ស៊ីបា។ គេ​នាំ​គាត់​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌រាជា​សួរ​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ស៊ីបា​ឬ?»។ គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រីឯ​នៅ​ក្នុង​ពួក​ដំណាក់​សូល មាន​អ្នក​បំរើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​ឯ​ដាវីឌ រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស គឺ​ទូលបង្គំ​នេះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ស្តេច​សូល មាន​ម្នាក់​ឈ្មោះ​ស៊ីបា។ គេ​នាំ​គាត់​ចូល​មក​ជួប​ស្តេច​ទត ហើយ​សួរ​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ស៊ីបា​ឬ?»។ គាត់​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 9:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើ​របស់​លោក គឺ​អ្នក​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ផ្ទះ ជា​អ្នក​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ថា៖ «ចូរ​ដាក់​ដៃ​របស់​អ្នក​នៅ​ក្រោម​ភ្លៅ​ខ្ញុំ


គាត់​ទុកអ្វីៗ​ទាំង​អស់​ឲ្យ​លោក​យ៉ូសែប​គ្រប់​គ្រង ហើយ​គាត់​មិន​ខ្វល់​ខ្វាយ​អ្វី​ឡើយ លើក​លែង​តែ​អាហារ​ដែល​គាត់​បរិភោគ​ប៉ុណ្ណោះ។ រី​ឯ​លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។


មាន​ទាំង​ពួក​បេនយ៉ាមីន​មួយ​ពាន់​នាក់ ហើយ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌វង្ស​នៃ​ស្ដេចសូល និង​កូន​ទាំង​ដប់ប្រាំ​នាក់ ព្រម​ទាំង​បាវ​បម្រើ​គាត់​ទាំង​ម្ភៃ​នាក់ មក​ជា‌មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច


ក៏​មាន​ទូក​មួយ​ឆ្លង​ទៅ សម្រាប់​នឹង​ទទួល​ចម្លង​ពួក​រាជ‌វង្ស​ស្តេច​មក ហើយ​នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ស្ដេច។ នៅ​គ្រា​ដែល​ស្តេច​រៀប​ឆ្លង​ទន្លេ​យ័រ‌ដាន់​មក នោះ​ស៊ីម៉ាយ​ជា​កូន​កេរ៉ា ក៏​ក្រាប​ថ្វាយ​បង្គំ​ស្ដេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម