Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 4:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចំណែក​យ៉ូណា‌ថាន​ជា​បុត្រា​របស់​ស្ដេចសូល​មាន​បុត្រា​មួយ នាម​ថា មេភី‌បូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះ‌ជន្ម​ប្រាំ​ឆ្នាំ ក្នុង​ខណៈ​ដែល​ឮ​ដំណឹង​មក​ពី​យេស‌រាល ពី​ដំណើរ​ស្ដេចសូល និង​យ៉ូណា‌ថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់‌ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភី‌បូសែត។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យេស‌រាល​ឮ​ដំណឹង​ថា ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​សោយ​ទិវង្គត មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​ឲ្យ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចំណែក​យ៉ូណា‌ថាន​ជា​បុត្រា​សូល​ទ្រង់​មាន​បុត្រា​១​នាម​ជា​មភីបូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះ‌ជន្ម​៥​ឆ្នាំ ក្នុង​ខណ​ដែល​ឮ​ដំណឹង​មក​ពី​យេស‌រាល ពី​ដំណើរ​សូល នឹង​យ៉ូណា‌ថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់‌ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សម្តេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ស្តេច​សូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភី‌បូសែត។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យេស‌រាល​ឮ​ដំណឹង​ថា ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ស្លាប់ មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​ឲ្យ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 4:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្តេច​បាន​ប្រណី​ដល់​មេភី‌បូសែត ជា​កូន​យ៉ូណា‌ថាន​បុត្រ​របស់​ស្ដេចសូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន​បុត្រា​របស់​ស្ដេចសូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ដូច្នេះ មេភី‌បូសែត​ក៏​នៅ​ក្រុង​យេរូ‌សាឡិម ព្រោះ​លោក​ត្រូវ​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​ស្តេច ហើយ​លោក​ខ្វិន​ជើង​ទាំង​ពីរ។


ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​ណា​មួយ​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្ដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ» ស៊ីបា​ទូល​ឆ្លើយ​ថា៖ «នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​របស់​យ៉ូណា‌ថាន» ។


ដូច្នេះ មេភី‌បូសែត បុត្រា​របស់​យ៉ូណា‌ថាន ដែល​ជា​បុត្រា​របស់​ស្ដេចសូល ក៏​មក​ជួប​ព្រះបាទ​ដាវីឌ ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មេភី‌បូសែត​អើយ» លោក​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា​វិសេស»។


គ្រា​នោះ ហាដាឌ​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ​នៅ​កុមារ​តូច​នៅ​ឡើយ។


កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល ហើយ​មេរីម-បាល​បង្កើត​មីកា។


កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល មេរីបបាល​បង្កើត​មីកា។


ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ពល​ទ័ព​ទាំង​អស់​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល។


ដូច្នេះ ដាវីឌ និង​ពួក​លោក​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​កាល​ណា​ភ្លឺ​ស្រាង​ឡើង នោះ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ តែ​ពួក​ភីលី‌ស្ទីន​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​យេស‌រាល​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម