Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បាវ​ទូល‌បង្គំ​បាន​បញ្ឆោត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​បាវ​បម្រើព្រះ​ករុណា ប្រាប់​គាត់​ថា "ខ្ញុំ​នឹង​ចង​កែប​លា​ជិះ​ទៅ​ជា‌មួយ​ព្រះរាជា​ដែរ" ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ខ្វិន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ។ ទូលបង្គំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ព្រះ‌ករុណា ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 លោក​ក្រាប​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ បាវ​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ ដ្បិត​ទូលបង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​សំរេច​ថា នឹង​ចង​កែប​លា​ជិះ​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ដែរ ពី​ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន​ជើង

សូមមើលជំពូក ចម្លង

អាល់គីតាប

26 គាត់​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ខ្ញុំ​បាន​បញ្ឆោត​ខ្ញុំ។ ខ្ញុំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ស្តេច ព្រោះ​ខ្ញុំ​ជា​មនុស្ស​ខ្វិន

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:26
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ទាំង​ពួក​បេនយ៉ាមីន​មួយ​ពាន់​នាក់ ហើយ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ព្រះ‌វង្ស​នៃ​ស្ដេចសូល និង​កូន​ទាំង​ដប់ប្រាំ​នាក់ ព្រម​ទាំង​បាវ​បម្រើ​គាត់​ទាំង​ម្ភៃ​នាក់ មក​ជា‌មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច


ចំណែក​យ៉ូណា‌ថាន​ជា​បុត្រា​របស់​ស្ដេចសូល​មាន​បុត្រា​មួយ នាម​ថា មេភី‌បូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះ‌ជន្ម​ប្រាំ​ឆ្នាំ ក្នុង​ខណៈ​ដែល​ឮ​ដំណឹង​មក​ពី​យេស‌រាល ពី​ដំណើរ​ស្ដេចសូល និង​យ៉ូណា‌ថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់‌ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។


ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​ណា​មួយ​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្ដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ» ស៊ីបា​ទូល​ឆ្លើយ​ថា៖ «នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​របស់​យ៉ូណា‌ថាន» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម