ព្រះបាទដាវីឌទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការរាល់តែថ្ងៃជានិច្ច
២ របាក្សត្រ 31:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហេសេគាតែងតាំងពួកសង្ឃ និងពួកលេវីតាមផ្នែករបស់ពួកគេ គឺគ្រប់គ្នាមានការងាររៀងៗខ្លួនដែលត្រូវធ្វើ ទាំងពួកសង្ឃ និងពួកលេវី ដើម្បីថ្វាយតង្វាយដុត តង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ និងពាក្យសរសើរ នៅត្រង់ទ្វារត្រសាលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហេសេគាបានតែងតាំងក្រុមបូជាចារ្យ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមបូជាចារ្យ និងក្រុមលេវីដែលបំពេញមុខងារថ្វាយតង្វាយដុត*ទាំងមូល និងយញ្ញបូជាមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងព្រះវិហារ អ្នកចម្រៀងសម្រាប់លើកតម្កើងព្រះអម្ចាស់ និងអ្នកយាមទ្វារពន្លារបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេសេគាទ្រង់ក៏តាំងវេនពួកសង្ឃ នឹងពួកលេវីតាមផ្នែកពួកគេ គឺគ្រប់គ្នាតាមការងារដែលខ្លួនត្រូវធ្វើ ទាំងពួកសង្ឃ នឹងពួកលេវីដែរ ដើម្បីឲ្យបានថ្វាយដង្វាយដុត ដង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ នឹងពាក្យសរសើរ នៅត្រង់អស់ទាំងទ្វារទីលំនៅនៃព្រះយេហូវ៉ា អាល់គីតាប ស្តេចហេសេគាបានតែងតាំងក្រុមអ៊ីមុាំ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមអ៊ីមុាំ និងក្រុមលេវីដែលបំពេញមុខងារធ្វើគូរបានដុតទាំងមូល និងគូរបានមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងម៉ាស្ជិទ អ្នកចំរៀងសម្រាប់លើកតម្កើងអុលឡោះតាអាឡា និងអ្នកយាមទ្វារជំរំរបស់អុលឡោះតាអាឡា។ |
ព្រះបាទដាវីឌទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការរាល់តែថ្ងៃជានិច្ច
ការបែងចែកពួកកូនចៅលោកអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់លោកអើរ៉ុន មានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលព្រះបាទដាវីឌ ព្រមទាំងមេលើពួកវង្សានុវង្ស មេលើទាហានមួយពាន់នាក់ មេលើមួយរយនាក់ និងពួកមេទ័ពធំបានថ្វាយ។
ដូច្នេះ ពួកលេវី និងពួកយូដាទាំងអស់គ្នា ក៏ធ្វើតាមបង្គាប់សង្ឃយេហូយ៉ាដាគ្រប់ជំពូក គេនាំយកពួកគេរៀងខ្លួន ទាំងពួកដែលត្រូវចូលនៅថ្ងៃឈប់សម្រាក និងពួកដែលចេញនៅថ្ងៃឈប់សម្រាកដែរ ដ្បិតសង្ឃយេហូយ៉ាដា លោកមិនឲ្យពួកវេនណាឈប់ទេ
គេបានធ្វើការស្រេចហើយ ក៏យកប្រាក់ដែលនៅសល់ទៅថ្វាយស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាគ្រឿងសម្រាប់ប្រើធ្វើការងារ ហើយថ្វាយតង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយតង្វាយដុតនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏មាននៅជានិច្ច គ្រប់មួយជីវិតរបស់យេហូយ៉ាដា។
ពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ និងពួកលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ តាមការងារ តាមវេនរបស់គេ។
ទ្រង់តាំងពួកសង្ឃឲ្យធ្វើការងារក្នុងដំណែងគេ ហើយក៏ណែនាំគេឲ្យតាំងចិត្តធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា
កាលពួកសង្ឃបានចេញ ពីទីបរិសុទ្ធមកវិញ (ដ្បិតពួកសង្ឃទាំងអស់ដែលនៅទីនោះ បានញែកខ្លួនជាបរិសុទ្ធហើយ គេមិនបានចាំធ្វើការងារតាមវេនទេ
ទ្រង់បានតម្រូវពួកសង្ឃឲ្យធ្វើការងារតាមវេន ដូចព្រះបាទដាវីឌជាបិតាបានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេសម្រាប់ពោលសរសើរ ហើយធ្វើជាជំនួយដល់ពួកសង្ឃជាប្រចាំរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ធ្វើតាមវេនរបស់គេនៅគ្រប់ទ្វារដែរ។ ដ្បិតព្រះបាទដាវីឌជាអ្នកសំណព្វរបស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ។
គេបានដាក់ពួកសង្ឃតាមផ្នែករបស់ពួកគេ និងពួកលេវីតាមផែ្នករបស់ពួកគេ សម្រាប់ធ្វើការងាររបស់ព្រះនៅក្រុងយេរូសាឡិម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
ម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌី សាប់ឌីជាកូនអេសាភ ដែលជាមេដឹកនាំក្នុងការអរព្រះគុណ និងការអធិស្ឋាន និងបាកប៊ូគា ជាមេដឹកនាំរងក្នុងចំណោមបងប្អូនរបស់គាត់ ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាល កាឡាលជាកូនយេឌូថិន។
មក អស់អ្នកបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅពេលយប់អើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ក្នុងរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃម្នាក់ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន