ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 16:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ អំណរ និង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ ពី​ស្រែ​ចម្ការ​ដ៏​ដុះ‌ដាល​របស់​អ្នក នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ យើង​បាន​បញ្ឈប់​សូរ​សម្រែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អំណរ និង​សេចក្ដីត្រេកអរ​ត្រូវបាន​ដកចេញ​ពី​ចម្ការសម្បូរផល គេ​លែង​ច្រៀងដោយអំណរ លែង​ស្រែកហ៊ោសប្បាយ​នៅក្នុង​ចម្ការទំពាំងបាយជូរ ក៏​លែង​មាន​អ្នក​ជាន់ ដែល​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​ដើម្បីធ្វើ​ស្រាទំពាំងបាយជូរ​ដែរ គឺ​យើង​បាន​បញ្ឈប់​ការស្រែកហ៊ោ​ហើយ​!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​តាម​ចម្ការ​ដំណាំ​នោះ លែង​មាន​ឮ​សម្រែក​អរ​សប្បាយ​ទៀត​ហើយ រីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរ ដាក់​ក្នុង​ធុង​ទៀត​ដែរ គឺ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សេចក្ដី​អំណរនឹង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ​ពី​ស្រែ​ចំការ​ដ៏​ដុះ‌ដាល​របស់​ឯង នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ អញ​បាន​បញ្ឈប់​សូរ​សំរែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ

សូមមើលជំពូក

អាល់គីតាប

នៅ​តាម​ចម្ការ​ដំណាំ​នោះ លែង​មាន​ឮ​សំរែក​អរ​សប្បាយ​ទៀត​ហើយ រីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរ ដាក់​ក្នុង​ធុង​ទៀត​ដែរ គឺ​លែង​មាន​សំរែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។

សូមមើលជំពូក



អេសាយ 16:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​ចម្រាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង របស់​មនុស្ស​ទាំង​នោះ គេ​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ ប៉ុន្តែ កំពុង​តែ​ស្រែក​ឃ្លាន​ទឹក។


នៅ​តាម​ផ្លូវ​មាន​ឮ​សំឡេង​គេ​ស្រែក រក​ស្រា​ទំពាំង‌បាយ‌ជូរ អំណរ​ទាំង​អស់​បាន​ងងឹត​ទៅ ហើយ​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ស្រុក​ក៏​បាត់​អស់​ដែរ។


ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ព្រងើយ​អើយ នៅ​ជាង​មួយ​ឆ្នាំ​ទៀត នោះ​នឹង​មាន​សេចក្ដី​ថប់​ព្រួយ​វិញ ដ្បិត​នឹង​ខាន​មាន​ការ​បេះ​ទំពាំង‌បាយ‌ជូរ​ទៀត ហើយ​រដូវ​ប្រមូល​ផល​ក៏​មិន​មក​ដល់​ដែរ។


សេចក្ដី​រីក‌រាយ និង​អំណរ បាន​ដក​ចេញ​ពី​ចម្ការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់ យើង​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សម្រែក​ខ្ញៀវ‌ខ្ញារ សូរ​សម្រែក​របស់​គេ​មិន​មែន​ជា​សម្រែក​ពិត​ទេ។


ឱ​អ្នក​ស្រុក​អើយ ថ្ងៃ​អន្តរាយ​របស់​អ្នក​បាន​មក​ដល់​ហើយ ពេលកំណត់​ក៏​បាន​មក​ដល់​ដែរ ថ្ងៃ​នោះ​ជិត​មក​ដល់ ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង មិន​មែន​ជា​សូរ​សម្រែក​អរ​សប្បាយ​នៅ​លើ​ភ្នំ​ទេ។


ដើម​ទំពាំង‌បាយ‌ជូរ​ស្វិត​ក្រៀម ដើម​ល្វា​រោយ‌រៀវ ដើម​ទទឹម ដើម​លម៉ើ និង​ដើម​សារី គឺ​អស់​ទាំង​ដើម​ឈើ​នៅ​ចម្ការ ក៏​ស្វិត​ក្រៀម​ទៅ អើ អំណរ​ក៏​ស្ងួត​ពី​មនុស្ស​លោក​ដែរ។


ដូច្នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​មនុស្ស​ក្រី​ក្រ ហើយ​រឹប​អូស​យក​ស្រូវ​ពី​គេ អ្នក​រាល់​គ្នា​បាន​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ អ្នក​រាល់​គ្នា​បាន​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ជា​ទី​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចម្ការ​នោះ​ឡើយ។


នៅ​គ្រប់​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ នឹង​មាន​សំឡេង​ទ្រហោ​យំ ដ្បិត​យើង​នឹង​ដើរ​កាត់​កណ្ដាល​អ្នក​រាល់​គ្នា នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះជិត​មកដល់​ហើយ ដែល​អ្នក​ភ្ជួរ​រាស់​នឹង​តាម​ទាន់​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​តាម​ទាន់​អ្នក​ដែល​សាប‌ព្រោះ​ពូជ ភ្នំ​ធំៗ​នឹង​ស្រក់​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​អស់​ទាំង​ភ្នំ​តូចៗ​ក៏​នឹង​ហូរ​ដែរ។


ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​ត្រូវ​រឹប‌អូស ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ចោល​ស្ងាត់។ គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ គេ​នឹង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ផឹក​ពី​ផល​ទំពាំង​បាយ​ជូរ​ឡើយ។


គេ​នាំ​គ្នា​ចេញ​ទៅ​ចម្ការ បេះ​ផ្លែ​ទំពាំង‌បាយ​ជូរ​របស់​ខ្លួន​យក​មក​គាប រួច​ធ្វើ​ពិធី​បុណ្យ​យ៉ាង​សប្បាយ បន្ទាប់​មក គេ​ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្ដា‌សា​អ័ប៊ី‌ម៉្មា‌ឡិច។