Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 16:10 - ព្រះគម្ពីរខ្មែរសាកល

10 អំណរ និង​សេចក្ដីត្រេកអរ​ត្រូវបាន​ដកចេញ​ពី​ចម្ការសម្បូរផល គេ​លែង​ច្រៀងដោយអំណរ លែង​ស្រែកហ៊ោសប្បាយ​នៅក្នុង​ចម្ការទំពាំងបាយជូរ ក៏​លែង​មាន​អ្នក​ជាន់ ដែល​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​ដើម្បីធ្វើ​ស្រាទំពាំងបាយជូរ​ដែរ គឺ​យើង​បាន​បញ្ឈប់​ការស្រែកហ៊ោ​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ អំណរ និង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ ពី​ស្រែ​ចម្ការ​ដ៏​ដុះ‌ដាល​របស់​អ្នក នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ យើង​បាន​បញ្ឈប់​សូរ​សម្រែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​តាម​ចម្ការ​ដំណាំ​នោះ លែង​មាន​ឮ​សម្រែក​អរ​សប្បាយ​ទៀត​ហើយ រីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរ ដាក់​ក្នុង​ធុង​ទៀត​ដែរ គឺ​លែង​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ សេចក្ដី​អំណរនឹង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ​ពី​ស្រែ​ចំការ​ដ៏​ដុះ‌ដាល​របស់​ឯង នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ អញ​បាន​បញ្ឈប់​សូរ​សំរែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​តាម​ចម្ការ​ដំណាំ​នោះ លែង​មាន​ឮ​សំរែក​អរ​សប្បាយ​ទៀត​ហើយ រីឯ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ក៏​គ្មាន​នរណា​ច្រៀង​ដោយ​អំណរ ហើយ​ក៏​គ្មាន​នរណា​គាប​ទំពាំង‌បាយជូរ ដាក់​ក្នុង​ធុង​ទៀត​ដែរ គឺ​លែង​មាន​សំរែក​ហ៊ោ​កញ្ជ្រៀវ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 16:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​សម្រែក​រក​ស្រា​នៅតាម​ផ្លូវ អស់ទាំង​ការសប្បាយ​ទៅជាងងឹត ហើយ​សេចក្ដីរីករាយ​នៃ​ផែនដី​ក៏​ចាកចេញទៅ​។


ពួកស្ត្រី​ឥតខ្វល់ខ្វាយ​អើយ មួយ​ឆ្នាំ​ប៉ុន្មានថ្ងៃទៀត ពួកនាង​នឹង​ភ័យញ័រ ពីព្រោះ​ការប្រមូលផលទំពាំងបាយជូរ​នឹង​អស់ទៅ ការប្រមូលផ្លែឈើ​នឹង​មិន​មកដល់​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម