នៅតំណទីបួន គេនឹងវិលត្រឡប់មកទីនេះវិញ ដ្បិតអំពើទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ដល់កម្រិតនៅឡើយ»។
លោកុប្បត្តិ 48:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ពុកបានចែកមួយចំណែក ឲ្យកូន លើសជាងបងប្អូនរបស់កូន ជាចំណែកដែលពុកបានយកពីដៃរបស់ពួកសាសន៍អាម៉ូរី ដោយដាវ និងធ្នូរបស់ពុក»។ ព្រះគម្ពីរខ្មែរសាកល លើសពីនេះទៅទៀត យើងបានប្រគល់តំបន់ភ្នំមួយដល់ឯង ជាជាងបងប្អូនរបស់ឯង ជាដីដែលយើងបានដណ្ដើមយកពីដៃរបស់ជនជាតិអាម៉ូរីដោយដាវ និងធ្នូរបស់យើង”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពុកឲ្យតំបន់ស៊ីគែមដល់កូន គឺមួយចំណែកលើសបងប្អូនរបស់កូន ជាដីដែលពុកបានរឹបយកពីជនជាតិអាម៉ូរី ដោយដាវ និងធ្នូរបស់ពុកផ្ទាល់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ក្នុងរបស់ទាំងប៉ុន្មាន ដែលអញបានយកពីដៃនៃពួកសាសន៍អាម៉ូរី ដោយដាវ នឹងធ្នូរបស់អញ នោះអញបានចែក១ចំណែកដល់ឯងលើសជាងបងប្អូនឯងហើយ។ អាល់គីតាប ពុកឲ្យតំបន់ស៊ីគែមដល់កូន គឺមួយចំណែកលើសបងប្អូនរបស់កូន ជាដីដែលពុកបានរឹបយកពីជនជាតិអាម៉ូរីដោយដាវ និងធ្នូរបស់ពុកផ្ទាល់»។ |
នៅតំណទីបួន គេនឹងវិលត្រឡប់មកទីនេះវិញ ដ្បិតអំពើទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ដល់កម្រិតនៅឡើយ»។
លោកបានបោះជំរំលើដីមួយកន្លែង ដែលលោកបានទិញពីពួកកូនចៅហាម៉ោ ជាឪពុករបស់ស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយដួង ។
គេយកទាំងហ្វូងចៀម ហ្វូងគោ និងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចម្ការរបស់អ្នកទាំងនោះផង។
ដ្បិតយូដាមានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចរបស់បងច្បងជារបស់យ៉ូសែបវិញ)។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «នេះជាព្រំប្រទល់ ដែលអ្នករាល់គ្នានឹងចែកទុកជាមត៌ក តាមកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងដប់ ឯពួកយ៉ូសែបនឹងត្រូវបានពីរចំណែក។
ប៉ុន្តែ យើងបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ ហើយមានកម្លាំងដូចដើមម៉ៃសាក់ នៅមុខពួកគេ គឺយើងបានបំផ្លាញទាំងផលរបស់គេខាងលើ ទាំងឫសរបស់គេនៅខាងក្រោម។
ដូច្នេះ ព្រះអង្គបានយាងមកដល់ក្រុងមួយក្នុងស្រុកសាម៉ារី ឈ្មោះ ស៊ូខារ ជិតដីដែលលោកយ៉ាកុបបានចែកឲ្យយ៉ូសែប ជាកូន។
គឺគាត់ត្រូវតែទទួលស្គាល់កូនច្បងរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់ ដោយចែកទ្រព្យសម្បត្តិដល់កូននោះមួយជាពីរ ដ្បិតកូននោះផលដំបូងនៃកម្លាំងរបស់គាត់ ហើយសិទ្ធិរបស់កូនច្បងជារបស់កូននោះឯង»។
រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។
ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បានបណ្តេញពួកអាម៉ូរី ចេញពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គហើយ ដូច្នេះ តើព្រះករុណាចង់ដណ្ដើមយកស្រុករបស់គេឬ?