Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 47:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «នេះ​ជា​ព្រំ​ប្រទល់ ដែល​អ្នក​រាល់​គ្នា​នឹង​ចែក​ទុក​ជា​មត៌ក តាម​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ដប់ ឯ​ពួក​យ៉ូសែប​នឹង​ត្រូវ​បាន​ពីរ​ចំណែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: កូន​ចៅ​យ៉ូសែប​ទទួល​ពីរ​ចំណែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នេះ​ជា​ព្រំ​ស្រុក ដែល​ឯង​រាល់​គ្នា​នឹង​ចែក​ទុក​ជា​មរដក តាម​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​១២ ឯ​ពួក​យ៉ូសែប នឹង​ត្រូវ​បាន​២​ចំណែក

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: កូន​ចៅ​យូសុះ​ទទួល​ពីរ​ចំណែក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 47:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។


ព្រះពរ​របស់​ពុក​លើស​ជាង​ព្រះពរ​បុព្វ‌បុរស របស់​ពុក ជា​ព្រះពរ​យ៉ាង​ធំ ទៅ​ដល់​ចុង​បង្អស់​របស់​ភ្នំ ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ សូមឲ្យ​ព្រះ​ពរទាំង​នោះ ស្ថិត​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​អ្នក ដែល​ព្រះ​បាន​ញែក​ចេញ ពី​ពួក​បង‌ប្អូន​របស់​វា។


កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់​ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រា‌អែល​វិញ ហើយ​ពង្សាវ‌តារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ


ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា‌មួយ​គ្នា មក​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មត៌ក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គ្រប់​ទាំង​គ្រួ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ​នីមួយៗ គឺ​ចាប់​ពី​ព្រំ​ដែន​ខាង​ជើង​តាម​ផ្លូវ​ហេតឡូន ចាប់​ពី​ឡេបូ-ហាម៉ាត ត្រឹម​ហាសា-អេណាន (ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត) លាត​សន្ធឹង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ដាន់។


នេះ​ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ទុក​ជា​មត៌ក​របស់​គេ​នីមួយៗ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


នេះ​ហើយ​ជា​ទឹក​ដី​ដែល​ពួក​កូន​ចៅ​យ៉ូសែប គឺ​ពួក​ម៉ាណា‌សេ និងពួក​អេប្រាអិម បាន​ទទួល​ជា​មត៌ក។


បន្ទាប់​មក នេះ​ជា​ចំណែក​ដែល​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប។ ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​កាឡាដ គាត់​បាន​ទទួល​ស្រុក​កាឡាដ និង​ស្រុក​បាសាន ព្រោះ​គាត់​ជា​អ្នក​ចម្បាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម